Ronaldo ទិញ​ក្លឹប​បាល់ទាត់​មួយ​ទៀត​ហើយ មក​កាន់កាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​កីឡាករ​ជើង​ចាស់ លោក Ronaldo Nazario ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ លោក​គឺ​ជា​ម្ចាស់​ក្លឹប​អេស្ប៉ាញ Real Valladolid ដែល​បាន​កាន់កាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨ ក្រោយ​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ដល់​ទៅ ៨២ ភាគរយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់​ឥឡូវ​ បុរស​សញ្ជាតិ​ប្រេស៊ីល​បាន​ប្រកាស​ដំណឹង​ថ្មី​មួយ​ទៀត​ហើយ នោះ​គឺ​ការ​ទិញ​យក​ក្លឹប​មួយ​បន្ថែម​ទៀត សារ​នេះ​ជា​ក្លឹប​នៅ​ឯ​ប្រទេស​កំណើត​ប្រេស៊ីល គឺ Cruzeiro។ កិច្ច​ព្រមព្រៀង​បាន​សម្រេច កាល​ពី​ថ្ងៃ​សៅរ៍ ក្នុង​ទីក្រុង Sao Paulo ហើយ​ការ​ទិញ​យក​សារ​នេះ Ronaldo មាន​បំណង​ចង់​ជួយ​ឲ្យ​ក្លឹប Cruzeiro អាច​ឡើង​មក​កាន់​លីគ​កំពូល​ប្រេស៊ីល​វិញ ក្រោយ​ពី​ធ្លាក់​ចេញ​តាំង​ឆ្នាំ ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ronaldo និយាយ៖ “ខ្ញុំ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ចូលរួម​ចំណែក​ជួយ​ក្លឹប​មួយ​នេះ យើង​នឹង​ខិតខំ​ឲ្យ​បាន​ខ្លាំង​ទាំង​អស់​គ្នា ដើម្បី​សម្រេច​មហិច្ឆតា​ដ៏​ធំ​មួយ​សម្រាប់​ក្លឹប Cruzeiro”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ដែរ​ថា Cruzeiro ក៏​ធ្លាប់​ជា​អតីត​ក្លឹប​របស់ Ronaldo ផង​ដែរ ដោយ​កាល​ជា​កីឡាករ​លោក​បាន​ឈរ​ជើង​នៅ​ទី​នោះ ចន្លោះ​ឆ្នាំ ១៩៩៣ ដល់ ១៩៩៤ មុន​ពេល​មាន​ការ​ទទួល​ស្គាល់ និង​វិវត្ត​ខ្លួន​ផ្ទេរ​មក​ក្លឹប PSV នៅ​តំបន់​អឺរ៉ុប៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT