កីឡាករ Man Utd ២ រូប កាន់​តែ​កៀក​នឹង​ដល់​ផ្លូវ​បំបែក​ នៅ​ខែ​មករា​ខាង​មុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រៀម​នឹង​បាត់បង់​កីឡាករ​ដល់​ទៅ ២ រូប នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ នោះ​គឺ​ដូច​ជា​ខ្សែ​បម្រើ Jesse Lingard និង​ខ្សែ​ប្រយុទ្ធ Anthony Martial។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ទាំង​ពីរ​រូប កាល​ពី​អតីតកាល​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ចាស់​លោក Ole Gunnar Solskjaer គឺ​គេ​ទទួល​បាន​ឱកាស​ច្រើន​គួរ​សម លុះ​មក​ដល់​ជំនាន់​គ្រូ​ថ្មី លោក Ralf Rangnick ក៏​នាំ​ឲ្យ​ពួក​គេ​បែរ​ខ្សត់​ឱកាស​ទៅ​វិញ ជា​ហេតុ​នាំ​ឲ្យ​ចចាមអារ៉ាម​ចាកចេញ កាន់​តែ​មើល​ទៅ កៀក​នឹង​សម្រេច​ទៅ​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ Lingard មាន​ក្លឹប​ធំ ២ នៅ​អង់គ្លេស កំពុង​ចាំ​ត្រង​យក ជួន​ពេល​ដែល​សុពលភាព​កុងត្រា​ក៏​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២។ នោះ​គឺ​អាច​ជា​ក្លឹប West Ham United ដែល​គេ​ធ្លាប់​ទៅ​ចូលរួម​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ឬ​មួយ​ផ្សេង​ទៀត​អាច​ជា​ក្លឹប Newcastle United។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រី​ឯ Martial ​វិញ គឺ​អាច​ជា​ក្លឹប Atletico Madrid ដែល​ទើប​លេចលឺ​ប៉ុន្មាន​ថ្ងៃ​មុន ថា​ចង់​បាន​កីឡាករ​បារាំង​ឲ្យ​ទៅ​ចូលរួម​នៅ​ពេល​ខាង​មុខ ឬ​មួយ​ទៀត​អាច​ជា​ក្លឹប​ PSG ដែល​ចង់​យក​គេ​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ។ ទន្ទឹម​ដែល​សុពលភាព​កុងត្រា​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ហេតុ​នេះ​តម្លៃ​ខ្លួន​របស់ Martial អាច​ថ្លៃ​ល្បាក់ ៣០ លាន​ផោន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT