Man City ​ត្រៀម​ដំឡើង​ថ្លៃ​ពលកម្ម​កប់​ពពក ឲ្យ Bernardo Silva

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​មេឃ​ខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ចរចា​ដំឡើង​ថ្លៃ​ពលកម្ម​ទ្វេ​ដង សម្រាប់​ខ្សែ​បម្រើ​ប្រយុទ្ធ Bernardo Silva បន្ទាប់​ពី​ឃើញ​ថា រយៈ​ពេល​ចុង​ក្រោយ​បង្ហាញ​ទម្រង់​លេង​ល្អ និង​រក​បាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់។ កីឡាករ​ព័រទុយហ្គាល់ រដូវ​កាល​នេះ​រាប់​បាន​ជា​ចំណែក​សំខាន់​ប្រចាំ​ក្រុម​លោក Pep Guardiola ដោយ​រក​បាន ៧ គ្រាប់​និង Assist ២ លើក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន Bernardo ទទួល​បាន​ថ្លៃ​ពលកម្ម​ ១៥០ ០០០ ផោន/សប្តាហ៍ ឈរ​លើ​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។ យ៉ាង​ណា City ​ក៏​គិតគូរ​ដល់​គេ​ផង​ដែរ ដោយ​ចង់​គុណ​ថ្លៃ​ពលកម្ម​ទ្វេ​ដង ពោល​ដំឡើង​ដល់ ៣០០ ០០០ ផោន/សប្តាហ៍ ស្មើ​នឹង​កម្រិត​របស់ Raheem Sterling ក៏​ដូច​ជា Jack Grealish។ នេះ​បើ​តាម​សារព័ត៌មាន TheSun។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំហំ​ប្រាក់​ពលកម្ម​នេះ រុញ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​លំដាប់​ទី ២ នៅ​ក្លឹប Man City ហើយ​នៅ​ទាប​ជាង​តែ Kevin de Bruyne ម្នាក់​ប៉ុណ្ណោះ ដែល​រក​បាន ៣៨៥ ០០០ ផោន/សប្តាហ៍។ បន្ថែម​ពី​ការ​ចរចា​ថ្លៃ​ពលកម្ម​ថ្មី ក្លឹប​ក៏​ចង់​បន្ថែម​កុងត្រា​ជាមួយ​កីឡាករ​ព័រទុយហ្គាល់ លើស​ពី​ឆ្នាំ ២០២៥ ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា City រាប់​បាន​ជា​ក្លឹប​កាន់​ឆ្នាំ​របស់ Bernardo ព្រោះ​គេ​មក​ចូលរួម​នៅ​ទី​នេះ តាំង​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៧។ សរុប​ការ​បង្ហាញ​ខ្លួន ២២៣ ប្រកួត គេ​រក​បាន ៤២ គ្រាប់​និង Assist ៤៦ លើក ដោយ​បាន​លើក​ពាន​រង្វាន់​សរុប ១០ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT