មិន​ទាន់​ចូល​និវត្ត​ទេ Eriksen អាច​នឹង​ទៅ​ចូលរួម​នៅ​ទ្រនំ​ថ្មី​នេះ បើ​ទោះ​បី​ត្រូវ​ដាក់​ថ្ម​បេះដូង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Christian Eriksen ទី​បំផុត​បាន​បញ្ចប់​កុងត្រា​ជាមួយ​ក្លឹប Inter Milan ហើយ ព្រោះ​ដោយសារ​ច្បាប់​នៅ​ប្រទេស​អ៊ីតាលី អត្តពលិក​ទាំង​អស់​មិន​អាច​បន្ត​អាជីព ដោយ​ប្រើប្រាស់​ថ្ម​ជំនួយ​ក្នុង​បេះដូង​នោះ​ទេ។ ហេតុ​នេះ​ហើយ បើ​ទោះ​បី​កីឡាករ​ចង់​លេង​ ក៏​ច្បាប់​មិន​អនុញ្ញាត​នោះ​ដែរ អ៊ីចឹង​ទើប​សម្រេច​ឈាន​មក​ដល់​ផ្លូវ​បែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​សម្រាប់​កីឡាករ​សញ្ជាតិ​ដាណឺម៉ាក ដែល​ជួប​បញ្ហា​កាល​ពី​ព្រឹត្តិការណ៍ Euro 2020 កន្លង​ទៅ ក៏​មិន​ទាន់​សម្រេច​ចូល​និវត្ត​នោះ​ដែរ ហើយ​ឥឡូវ​ទទួល​ដំណឹង​មក​ថា ក្លឹប​នៅ​ Premier League មួយ​ចំនួន​ធំ បាន​ទាក់ទង​មក​គេ​ហើយ ព្រោះ​អី​ច្បាប់​នៅ​ចក្រភព​អង់គ្លេស​សម្រាប់​កីឡាករ​គឺ​អាច​លេង​បាន​ជា​ធម្មតា ដ្បិត​ត្រូវ​ប្រើប្រាស់​ថ្ម​ជំនួយ​បេះដូង​ក៏​ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ដូច​តែ​ករណី Daley Blind កំពុង​លេង​ឲ្យ​ក្លឹប Ajax និង​ឈរ​ជើង​នៅ​ក្របខ័ណ្ឌ Champions League កន្លង​ទៅ ក៏​គេ​មាន​ប្រើប្រាស់​ថ្ម​ជំនួយ​បេះដូង​ដូច​គ្នា។ ជាក់ស្តែង​សម្រាប់ Eriksen គេ​ទើប​តែ​អាយុ ២៩ ឆ្នាំ ដូច្នេះ​ទើប​មិន​ទាន់​ចង់​ចូល​និវត្ត​ហើយ​បើ​មាន​ឱកាស គឺ​គេ​នឹង​នៅ​តែ​បន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ក្លឹប​នៅ Premier League ដែល​អាច​នឹង​នាំ​យក Eriksen មិន​ទាន់​ច្បាស់​ថា​ក្លឹប​មួយ​ណា​នោះ​ទេ ស្រប​ពេល​ដែល​អតីតកាល​គេ​ធ្លាប់​បម្រើ​អាជីព​ឲ្យ​ក្លឹប Tottenham Hotspur បាន​រយៈ ពេល ៧ ឆ្នាំ​ដែរ។ ក្រៅ​ពី​ក្លឹប​នៅ​អង់គ្លេស ក៏​លឺ​ដំណឹង​ថា អាច​ជា​អតីត​ក្លឹប​ចាស់ Odense BK នៅ​ឯ​ប្រទេស​ដាណឺម៉ាក​ក៏​ចង់​បាន​គេ​ដូច​គ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT