PSG ចូល​ប្រជែង Liverpool/Chelsea ដណ្តើម​យក​យុវជន​មួយ​រូប​នៅ Barcelona

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​បើ​កំពុង​ជួប​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ និង​ការ​ធ្លាក់​ចុះ​ទម្រង់​លេង តែ​សម្រាប់​ក្លឹប Barcelona ក៏​កំពុង​ត្រូវប៉ាន់​ពី​សំណាក់​ក្លឹប​យក្ស​ជា​ច្រើន​ផង​ដែរ ជុំវិញ​ការ​មើល​ឃើញ​សមត្ថភាព​កីឡាករ​ ដែល​ទើប​តែ​អភិវឌ្ឍ​ខ្លួន​ចេញ​ពី​ថ្នាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ Gavi ដែល​មាន​វ័យ​ទើប​តែ ១៧ ឆ្នាំ និង​ទើប​រក​បាន​គ្រាប់​បាល់​ដំបូង​ឲ្យ​ក្លឹប Barcelona កាល​ពី​ប្រកួត​ទល់​ក្លឹប Elche កន្លង​ទៅ។ បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្លឹប​បារាំង PSG កំពុង​ចូល​ខ្លួន​ប្រជែង​ជាមួយ​ Liverpool និង Chelsea ជុំវិញ​ការ​ចង់​បាន កីឡាករ​ខាង​លើ ណា​មួយ​ដោយ​ឃើញ​គេ​មិន​ទាន់​ចុះ​ហត្ថលេខា​រយៈ​ពេល​យូរ​ផង ដូច្នេះ​ជា​ឱកាស​ល្អ ក្នុង​ការ​អាច​យក​គេ​បាន​នៅ​តម្លៃ​ទាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ឲ្យ​ដឹង​ថា Gavi គេ​ជាប់​កុងត្រា ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​ពេល​នេះ​មិន​ទាន់​មាន​តម្លៃ​ផ្តាច់​កុងត្រា​ច្បាស់លាស់​នោះ​ទេ ដែល​នាំ​ឲ្យ​តម្លៃ​ផ្ទេរ​អាច​ថ្លៃ​ក្រោម ៣០ លាន​អឺរ៉ូ។ ប៉ុន្តែ​ប្រសិន​ឆ្លង​កាត់​ការ​ទម្លាក់​ចុងប៊ិច​ចុះ​ហត្ថលេខា​ថ្មី នោះ​គេ​ជឿ​ថា តម្លៃ​ផ្តាច់​កុងត្រា​របស់​យុវជន​សញ្ជាតិ​អេស្ប៉ាញ ពិត​ណាស់​នឹង​ឡើង​ដល់​ខ្ទង់​រយ​លាន​មិន​ខាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ El Nacional

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT