ប្រភពនៅព័រទុយហ្គាល់ បានអះអាងថាក្លឹប Porto បានជួលគ្រូធ្មប់ម្នាក់ធ្វើជាបុគ្គលិកក្លឹប ដែលមានតម្លៃពលកម្ម១៥ម៉ឺនផិនក្នុង១ឆ្នាំ ដើម្បីជួយពួកគេឱ្យឈ្នះការប្រកួត។
ការជួលគ្រូធ្មប់ដើម្បីឱ្យជួយនៅផ្លូវងងឹតនេះគឺជាគំនិតរបស់ប្រធានក្លឹប Porto ផ្ទាល់តែម្ដង។ ពួកគេធ្វើបែបនេះគឺស្រដៀងជាមួយក្រុម Benfica ដែលធ្លាប់បានធ្វើកាលពីឆ្នាំ២០១៧កន្លងទៅដែរ។ ខណៈដែលតម្លៃខ្លួនរបស់គ្រូធ្មប់នោះគឺ១៥ម៉ឺនផោនក្នុង១ឆ្នាំ ហើយគេក៏ជាបុគ្គលិកពេញសិទ្ធិនៅក្លឹប Porto ផងដែរ។ ដោយគ្រូធ្មប់នោះមានឈ្មោះថា Madalena Aroso មានសមត្ថភាពទាយលទ្ធផលទុកមុនការប្រកួត។
រំលឹកថានារដូវកាលនេះ Porto កំពុងឈរនៅកំពូលតារាងលីគកំពូលព័រទុយហ្គាល់ ដោយមិនទាន់ស្គាល់ចាញ់នោះទេ១៤ប្រកួតកន្លងមកនេះ ឈ្នះ១២ និងស្មើ២ប្រកួត។ ពួកគេមាន៣៨ពិន្ទុ ស្មើជាមួយក្រុមលេខ២ Sporting Lisbon ដែរ ខណៈដែលក្រុមលេខ៣ Benfica វិញមាន៣៤ពិន្ទុ៕ ប្រភព៖ DAILYMAIL