ក្រុម Real Madrid នៅពេលនេះកំពុងមានវិបត្តិកីឡាករជាច្រើននាក់បានឆ្លងមេរោគកូវីដ១៩ទៅហើយ ក្រោយពីរកឃើញ២នាក់ដំបូងកាលពីដើមសប្ដាហ៍កន្លងទៅ។
កាលពីដើមសប្ដាហ៍ក្រុមអធិរាជស បានប្រកាសថាកីឡាករ Marcelo និង Luka Modric បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ទៅហើយ និងមានសមាជិកច្រើននាក់ពាក់ព័ន្ធ។ រហូតដល់ម្សិលមិញនេះ លទ្ធផលធ្វើតេស្ដម៉ាស៊ីនធំបានចេញមកទៀត ថាកីឡាករឈុតធំ៤នាក់ក៏បានឆ្លងមេរោគកូវីដ១៩នេះដែរ។ ដោយ៤នាក់នោះគឺ Asensio , Bale , Lunin និងខ្សែប្រយុទ្ធ Rodrygo ។
ជាមួយការផ្ទុះឆ្លងមេរោគនេះ ក្រុម Real Madrid អាចស្នើសុំការផ្អាកប្រកួតខាងមុខទល់ក្រុម Cadiz បាន ប្រសិនបើពួកគេមានកីឡាករឈុតធំអាចលេងបានតិចជាង១៣នាក់។ តែយ៉ាងណា ក្រុមរបស់លោក Carlo Ancelotti នៅមិនទាន់សម្រេចយ៉ាងណាទេ ដោយពួកគេចង់ប្រកួតជាធម្មតា៕ ប្រភព៖ MARCA