Rudiger បង្ហើប​ថា​ពេល​វេលា​មួយ​នេះ ខ្លួន​ប៊ិះ​តែ​នឹង​ដើរ​ចេញ​ពី Chelsea

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនាគត​របស់​ខ្សែ​ការពារ​ឆ្នើម Antonio Rudiger ជាមួយ​ក្លឹប​តោ​ខៀវ Chelsea ហាក់​មិន​ទាន់​ប្រាកដប្រជា​នៅ​ឡើយ​ទេ ថា​នឹង​បន្ត ឬ​ដើរ​ចេញ ស្រប​ពេល​ដែល​សុពលភាព​កុងត្រា​សេសសល់​តែ​រយៈ​ពេល ៦ ខែ​ទៀត​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​កន្លង​ទៅ​នេះ គេ​បាន​បង្ហើប​ពី​រឿង​ចាស់ ក្រោយ​ប៉ុស្តិ៍ Sky Sports សួរនាំ​ថា កាល​ពី​អតីតកាល​គេ​ធ្លាប់​ប៊ិះ​តែ​នឹង​ដើរ​ចេញ​ពី​ក្លឹប​ម្ចាស់ដី Stamford Bridge ដែរ​ឬ​ទេ? កីឡាករ​អាល្លឺម៉ង់ ឆ្លើយ៖ “ធ្លាប់​ម្តង​ដែរ កាល​ពី​រដូវ​ក្តៅ ឆ្នាំ​ទៅ ពេល​នោះ​ខ្ញុំ​គិត​ថា ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ទាំង​សម្រាប់​ខ្ញុំ និង​ក្រុម​ទាំង​មូល”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “តែ​បើ​និយាយ​ពី​ពេលវេលា​នៅ​កំឡុង​រដូវ​រងា ខ្ញុំ​អត់​ដែល​គិត​ចង់​ចាកចេញ​ទេ បើ​និយាយ​ស្មោះត្រង់​ទៅ ដោយ​ភាគ​ច្រើន​គឺ​រដូវ​ក្តៅ ជា​ពេល​ដែល​ខ្ញុំ​គិត​ចង់​ចែក​ផ្លូវ យ៉ាង​ណា​ពេល​លោក Thomas Tuchel មក​ដល់ គ្រប់​យ៉ាង​គឺ​បាន​ផ្លាស់ប្តូរ គាត់​បើក​ទ្វារ​នៃ​ឱកាស​ថ្មី គាត់​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្លាស់ប្តូរ​ភាព​ជោគជ័យ​សម្រាប់​ក្រុម​ទាំង​មូល”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ពាក់ព័ន្ធ​នឹង​ចចាមអារ៉ាម ដែល​ថា ខ្សែ​ការពារ​ខាង​លើ​រំអុក​ក្លឹប​ចង់​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​មុន និង​ចង់​ចាកចេញ​នៅ​ពេល​ខាង​មុខ ក៏​ត្រូវ​បាន Rudiger សង្កត់​ធ្ងន់៖ “មាន​ចចាមអារ៉ាម​មិន​ល្អ​ច្រើន​ តែ​ខ្ញុំ​អត់​ដែល​បាន​គិត ឬ​ធ្វើ​ឲ្យ​រង្គើ​ចិត្ត​ខ្ញុំ​ម្តង​ណា​ទេ ជា​រួម​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ដូច​អ្វី​ដែល​ខ្ញុំ​កំពុង​បង្ហាញ​ចេញ​មក”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sky Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT