Luka Modric អរគុណដល់បណ្ដាអ្នកកាសែត គ្រូបង្វឹក និងប្រធានក្រុមជម្រើសជាតិទាំងអស់ដែលបានបោះឆ្នោតឱ្យខ្លួន ឈ្នះពានរង្វាន់ FIFA Best Player of The Year 2018 ។
Luka Modric បានក្លាយជាម្ចាស់ពានកីឡាករបាល់ទាត់ឆ្នើមរបស់ពិភពលោក FIFA នៅក្នុងពិធីប្រគល់ពាន FIFA Football Awards ដែលធ្វើឡើងនៅ Royal Festival Hall ស្ថិតក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស។ ក្រោយពីការឈ្នះពានរង្វាន់នេះជាលើកដំបូង កីឡាករក្រូអាតបានអរគុណទៅអ្នកដែលចូលរួមបោះឆ្នោតឱ្យរូបគេទាំងអស់ និងអរគុណដល់មិត្តរួមក្រុមរបស់គេ អ្នកគាំទ្រ ដែលធ្វើឱ្យខ្លួនមានថ្ងៃនេះផងដែរ។
មិនត្រឹមតែប៉ុណ្ណឹងទៀតសោត Modric ក៏បង្ហាញចំណាប់អារម្មណ៍ចំពោះការ Salah និង Ronaldo ដែរ។ កីឡាករម្ចាស់បាល់មាសនៅ World Cup 2018 គិតថាមិនយូរទៀតថា Salah អាចនឹងទទួលបានពាននេះ ព្រោះពានរង្វាន់កីឡាករល្អ ត្រូវបានបោះឆ្នោត ដូច្នេះឱ្យតែមានសមត្ថភាពពិតប្រាកដ និងមានឱកាសឈ្នះវាមិនខាន៕ប្រភព៖ MARCA