អតីតកីឡាករនៅក្លឹប Real Madrid លោក Hugo Sanchez បានធ្វើការប្រដូចគោលដៅថ្មី ដែលក្លឹបអាចនឹងសម្លឹងនាំយកនៅពេលខាងមុខ គឺ Erling Haaland និង Kylian Mbappe ទៅនឹងតារាឆ្នើម Cristiano Ronaldo ក៏ដូចជា Karim Benzema។
អតីតខ្សែប្រយុទ្ធសញ្ជាតិម៉ិកស៊ីកូបាននិយាយបែបនេះថា៖ “ខ្ញុំមានឱកាសនិយាយជាមួយ ប្រធានក្លឹបលោក Perez កន្លងទៅ ហើយខ្ញុំប្រាប់គាត់ថា បើយកមកបានទាំង Mbappe និង Haaland នោះគឺជារឿងល្អបំផុត”។
លោកបន្ត៖ “ពួកគេពីរនាក់ខុសគ្នា ដូច Haaland គេជាខ្សែប្រយុទ្ធ ដែលស្រដៀងនឹង Cristiano ហើយ Mbappe គេជាកីឡាករមានទេពកោសល្យ ដូចជា Benzema ដោយ Madrid តាមថាគឺត្រូវការប្រភេទកីឡាករបែបហ្នឹង”។
គួរបញ្ជាក់ថា កីឡាករបារាំងរបស់ PSG ត្រៀមនឹងផុតកុងត្រានៅរដូវក្តៅ ឆ្នាំ ២០២២ ខាងមុខ ស្របពេលដែលកីឡាករន័រវេសរបស់ក្លឹប Dortmund គឺនឹងមានតម្លៃផ្តាច់កុងត្រាល្បាក់ ៧៥ លានអឺរ៉ូ នៅក្រោយបញ្ចប់រដូវកាល៕
ប្រភព៖ Sportskeeda