ប្រភព​ជិតស្និទ្ធ៖ “Gerard Pique អត់​ទាន់​គិតគូរ​ ដល់​រឿង​ចូល​និវត្ត​ទេ”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​បើ​ស្ថិត​នៅ​វ័យ ៣៤ ឆ្នាំ​ទៅ​ហើយ​ គួបផ្សំ​នឹង​ស្ថានភាព​ចុង​ក្រោយ ជាមួយ​ក្លឹប Barcelona កាន់​តែ​យ៉ាប់យ៉ឺន​ផង ក៏​នាំ​ឲ្យ​កើត​មាន​ចចាមអារ៉ាម​មួយ​ចំនួន​ លើក​ឡើង​ថា ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​ទំនង​ជា​ត្រៀម​នឹង​ចូល​និវត្ត​នៅ​បញ្ចប់​រដូវ​កាល​នេះ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​យ៉ាង​ណា​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន Sport បាន​ឲ្យ​ដឹង​ថា អ្នក​តំណាង​ក៏​ដូច​ជា​ប្រភព​ជិតស្និទ្ធ​នៅ​ក្បែរ Pique គឺ​និយាយ​ច្បាស់​ណាស់ ថា​ខ្សែ​ការពារ​ខាង​លើ មិន​ទាន់​គិតគូរ​ដល់​រឿង​ចូល​និវត្ត​នៅ​រដូវ​ក្តៅ​ខាង​មុខ​ទេ ពោល​គឺ​នឹង​បន្ត​លេង ផ្អែក​ទៅ​តាម​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ដដែល ហើយ​នៅ​តែ​បន្ត​ឈរ​លើ​គោលដៅ​ចង់​ពង្រឹង​ក្រុម​ដឹកនាំ​ដោយ​លោក Xavi Hernandez ឲ្យ​ទទួល​បាន​ផ្លែផ្កា​ល្អ​ប្រសើរ​ជាង​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​មើល​ទៅ គឺ Pique នៅ​បន្ត​មាន​ឆន្ទៈ​រយៈ​ពេល​យូរ​ដដែល ហើយ​រឿង​ចូល​និវត្ត​ក៏​អាច​ឈាន​ដល់​គេ​ចូល​ស្រករ​អាយុ ៣៧ ទៅ ៣៨ ឆ្នាំ​ឯ​ណោះ។ គួរ​រំឭក​ដែរ​ថា អតីត​កីឡាករ​របស់​ក្លឹប Man Utd បាន​មក​ចាយ​ពេល​ជាមួយ​អ្នក​មាន​បុណ្យ​តាំង​ពី ២០០៨ ហើយ​សរុប​ការ​បង្ហាញ​ខ្លួន មាន ៥៨៥ ប្រកួទ រក​បាន ៥២ គ្រាប់​និង Assist ១៣ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT