“បើ​ថ្លៃ​ត្រឹម ៥០ ទៅ ៦០ លាន​ផោន Liverpool គួរ​យក​ម្នាក់​នេះ​ចូល​ក្រុម” – Enrique

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​ខ្សែ​ការពារ​នៃ​ក្លឹប Liverpool លោក Jose Enrique បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ទៅ​ពេល​ខាង​មុខ កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​រងា ប្រសិន​ជា​ចរចា​ត្រូវ នោះ​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp គួរ​ណា​តែ​យក​ខ្សែ​ប្រយុទ្ធ​ថ្មី​មួយ​រូប ចេញ​ពី ក្លឹប Real Sociedad នៃ​ក្របខ័ណ្ឌ La Liga។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ Alexander Isak ដែល​គេ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ទាំង​នៅ​ក្លឹប​និង​ជម្រើស​ជាតិ ហើយ​មាន​វ័យ​ទើប​តែ​២២ ឆ្នាំ​ប៉ុណ្ណោះ។ រដូវ​កាល​នេះ បង្ហាញ​ខ្លួន​ជាប់លាប់ ២០ ប្រកួត​ឲ្យ Sociedad រក​បាន ៦ គ្រាប់​និង Assist ២ លើក។ ចំពោះ​សុពលភាព​កុងត្រា​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ ហើយ​អាច​មាន​តម្លៃ​ផ្តាច់​កុងត្រា​ល្បាក់ ៨០ លាន​ផោន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​តាម​ការ​លើក​ឡើង​របស់ Enrique និយាយ៖ “ខ្ញុំ​ដឹង​ថា ខែ​មករា​ជា​ពេលវេលា​ចរចា​ដ៏​ពិបាក ព្រោះ​កីឡាករ​អាច​មាន​តម្លៃ​ថ្លៃ​ណាស់ តែ​សម្រាប់ Liverpool បើ​ឲ្យ​ខ្ញុំ​គិត​ថា​គួរ​យក​នរណា គឺ​គួរ​ទិញ​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ ហើយ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ឲ្យ​យក Isak ចេញ​ពី Real Sociedad ដោយ​តាម​ថា​បើ​យក​គេ​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ​ អាច​នឹង​មាន​តម្លៃ​ថោក តែ​ពេល​នេះ គេ​ចុះ​កុងត្រា​ថ្មី​បាត់​ទៅ​ហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “នេះ​គេ​មាន​វ័យ​តែ ២២ ឆ្នាំ កម្លាំង​បាន រឹងមាំ​ល្បឿន​លឿន ល្អ​ទាំង​ការ​លេង​មួយ​ទល់​មួយ ហើយ​ក៏​អាច​លេង​ស្លាប ការពារ និង​តំណែង​លេខ ៩ ដោយ​គេ​ជា​ជម្រើស​ល្អ​សម្រាប់​ខ្ញុំ ហើយ​មិនមែន​ឲ្យ​ទៅ​ចាយ​ដល់​រយ​លាន​ទេ បើ​អាច​ចរចា​ត្រឹម ៥០ ទៅ ៦០ លាន​ផោន​បាន នោះ​យក Isak មក Liverpool គឺ​ជា​រឿង​ល្អ​បំផុត”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT