Premier League ជាក្របខ័ណ្ឌបណ្តុំទៅដោយកីឡាករកំពូលជាច្រើន ហើយជាពិសេសគឺនៅតំណែងប្រយុទ្ធ។ តែយ៉ាងណាកំឡុងការប្រកួត ការរត់ហួសជំហរ ចូលទៅជាបាល់ Offside ក៏រមែងកើតមានញឹកញាប់ផងដែរ ដែលវានាំឲ្យកាត់ផ្តាច់ឱកាស ក្នុងការឆ្ពោះទៅរកការបញ្ចប់ទី។
ចុះអ្នកមានដឹងទេថា តើនៅរដូវកាល ២០២១/២២ កីឡាករណាខ្លះ ដែលត្រូវបានអាជ្ញាកណ្តាលលើកទង់ Offside ច្រើនសារបំផុត? តាមរបាយការណ៍ពី Sportskeeda យើងធ្វើការបង្ហាញឈ្មោះអ្នកទាំង ៥ ដូចខាងក្រោម៖
៥) Cristiano Ronaldo ក្លឹប Man Utd ១១ លើក
៤) Ivan Toney ក្លឹប Brentford ១២ លើក
៣) Raul Jimenez ក្លឹប Wolves ១៣ លើក
២) Chris Wood ក្លឹប Burnley ១៤ លើក
១) Jamie Vardy ក្លឹប Leicester City ១៧ លើក
ប្រភព៖ Sportskeeda