Klopp ​ព្រមាន​កូន​ក្រុម ត្រូវ​លេង​ឱ្យ​អស់​សមត្ថភាព ​ទោះ​ពាន Cup ​ក៏​ដោយ

Liverpool ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ខ្លាំង Chelsea ​នៅ​ម៉ោង ១:៤៥​នាទី​យប់​នេះ ​ក្នុង​ពាន​រង្វាន់  League Cup ​ជុំ​ទី​៣។

ការ​ប្រកួត​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជក់​ចិត្ត​មិន​ខាន ព្រោះ​ក្រុម​ទាំង​ពីរ​កំពុង​ប្រជែង​គ្នា​ខ្លាំង​នៅ​លីគ​កំពូល​អង់គ្លេស ​ហើយ​មក​ត្រូវ​ប៉ះ​គ្នា​នៅ​ពាន​រង្វាន់ League Cup ​នេះ​ទៀត។ លេង​នៅ​ទឹក​ដី​ក្រុម​ហង្ស​ក្រហម​ពិត​មែន ប៉ុន្តែ​លោក Klopp ​មិន​អាច​មើល​ស្រាល​ក្រុម Chelsea ​ឡើយ។ លោក​បាន​បញ្ជាក់​ថា Chelsea ​អាច​នឹង​បង្ក​ការ​លំបាក​ក្នុង​សម្រាប់ Liverpool ​ទោះ​លេង​នៅ​ទឹក​ដី Anfield ​ក៏​ដោយ។

ជា​ការ​ដាស់តឿន​កូន​ក្រុម​ទាំង​អស់ ​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា​៖ “បើ​យើង​លេង​មិន​អស់​សមត្ថភាព ​ឬ​គិត​ថា​ពាន​រង្វាន់​នេះ​តូច ​នោះ​អ្នក​នឹង​បរាជ័យ​មិន​ខាន។ ខ្ញុំ​និយាយ​នេះ គឺ​ទៅ​កាន់​កីឡាករ​ទាំង​អស់។ ខ្ញុំ​ចង់​ឃើញ​

ការ​ប្រកួត​បាល់ទាត់​មួយ​ដែល​ល្អ​មើល ​ចង់​ឃើញ​ពួកគេ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ ​ហើយ​យើង​ចង់​បាន​ទទួល​លទ្ធផល​ល្អ”៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT