Barcelona ចង់​យក​កីឡាករ​កំពុង​រកាំរកូស​នៅ PL មួយ​រូប មក​ទុក​ជំនួស Aguero

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ វត្តមាន Sergio Aguero ប្រហែល​ជា​នឹង​មិន​អាច​រំលេច​សារ​ជា​ថ្មី​ទេ លើ​ទីលាន​ឲ្យ​ក្លឹប Barcelona ក្រោយ​យើង​លឺ​ថា កីឡាករ​ក៏​ត្រៀម​នឹង​ប្រកាស​ចូល​និវត្ត​ហើយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ ដោយសារ​បញ្ហា​បេះដូង ទើប​នាំ​ឲ្យ​កីឡាករ​អាហ្សង់ទីន ត្រូវ​បង្ខំ​ចិត្ត​បញ្ចប់​អាជីព​ទាំង​នៅ​ក្មេង​ខ្ចី ទើប​តែ​ ៣៣ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Independent ចុះ​ផ្សាយ​ថា ក្លឹប​យក្ស​នៅ​តំបន់​កាតាឡូញ៉ា ក៏​បាន​គិតគូរ​លើ​ការ​នាំ​យក​អ្នក​ថ្មី​មក​ជំនួស​ កំឡុង​ទីផ្សារ​ដោះដូរ​ខែ​មករា​ខាង​មុខ​ផង​ដែរ ហើយ​ពួក​គេ​សម្លឹង​ឃើញ​ខ្សែ​ប្រយុទ្ធ​សញ្ជាត​ហ្គាប៊ុង នៃ​ក្លឹប Arsenal គឺ​កីឡាករ Pierre-Emerick Aubameyang។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ក្រោយ​សង្កេត​ឃើញ Aubameyang កំពុង​រង​ភាព​រកាំរកូស​ជាមួយ​ក្លឹប Arsenal ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​អ្នកចាត់ការ​លោក Mikel Arteta ពេញ​ចិត្ត​នឹង​សកម្មភាព​របស់​គេ​នោះ​ដែរ ដល់​ថ្នាក់​សម្រេច​ដក​ស្លាក​ប្រធាន​ក្រុម​ចេញ​ពី តារា​ឆ្នើម​ខាង​លើ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​សម្រាប់​ការ​ផ្ទេរ​មក Barcelona សារ​នេះ ទំនង​ជា ក្លឹប​យក្ស​អេស្ប៉ាញ​មិន​ប្រើប្រាស់​លុយ​សុទ្ធ​នោះ​ទេ ផ្ទុយ​មក​វិញ គឺ ប្រើប្រាស់​ឈ្មោះ Ousmane Dembele ជា​ថ្នូរ​ដោះដូរ​ស្មើ ហើយ​តម្លៃ​ពលកម្ម​របស់ Aubameyang ទៀត​សោត ក៏​សុំ​ឲ្យ​ចុះ​ទាប​ជាង ៣៥០ ០០០ ផោន/សប្តាហ៍​ផង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Independent

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT