ខ្សែប្រយុទ្ធនៃក្លឹប Liverpool និងជម្រើសជាតិអេហ្សីប គឺ Mohamed Salah ពុំត្រូវបានជ្រើសរើសទៅក្នុងបេក្ខភាពប្រជែងពាន FIFA FIFPRO Men’s World XI សម្រាប់ឆ្នាំ ២០២១ នេះទេ។ វាជារឿងភ្ញាក់ផ្អើល ព្រោះកន្លងទៅនៅ Ballon d’Or គេឈរលេខ ៧ ដោយរកបាន ២១ គ្រាប់និង Assist ៩ លើកទៅហើយនៅរដូវកាលថ្មី។
បញ្ជាក់ថា ពានរង្វាន់នេះ សំដៅដល់កីឡាករដែលនឹងស្ថិតក្នុងឈុត ១១ រូបល្អបំផុតក្នុងលោក ប្រចាំឆ្នាំ ២០២១ រៀបចំដោយ FIFPRO និង FIFA។ វាឆ្លងកាត់ការបោះឆ្នោតពីសំណាក់កីឡាករអាជីពទាំងអស់ទូទាំងសកលលោក ក្នុងការជ្រើសរើសអ្នកចាំទី ខ្សែការពារ ខ្សែបម្រើ និងខ្សែប្រយុទ្ធល្អបំផុត។
សម្រាប់លទ្ធផលសម្រេច នឹងប្រកាសនៅថ្ងៃទី ១៧ មករា ឆ្នាំ ២០២២ ខាងមុខ កំឡុងព្រឹត្តិការណ៍ប្រកាសពាន The Best របស់ FIFA ដូចគ្នា។ ទៅមើលបញ្ជីបេក្ខភាពទាំង ២៣ រូបនៃ FIFA FIFPRO Men’s World XI ដូចខាងក្រោម៖
អ្នកចាំទី: Alisson Becker (Liverpool), Gianluigi Donnarumma (AC Milan/Paris Saint-Germain), Edouard Mendy (Chelsea)
ខ្សែការពារ: David Alaba (Bayern Munich/Real Madrid), Jordi Alba (Barcelona), Trent Alexander-Arnold (Liverpool), Dani Alves (Sao Paulo/Barcelona), Leonardo Bonucci (Juventus), Ruben Dias (Manchester City)
ខ្សែបម្រើ: Sergio Busquets (Barcelona), Kevin De Bruyne (Manchester City), Bruno Fernandes (Manchester United), Frenkie de Jong (Barcelona), Jorginho (Chelsea), N’Golo Kante (Chelsea)
ខ្សែប្រយុទ្ធ: Karim Benzema (Real Madrid), Cristiano Ronaldo (Juventus/Manchester United), Erling Braut Haaland (Borussia Dortmund), Robert Lewandowski (Bayern Munich), Romelu Lukaku (Inter Milan/Chelsea), Kylian Mbappe (Paris Saint-Germain), Lionel Messi (Barcelona/Paris Saint-Germain), Neymar (Paris Saint-Germain)