Wayne Rooney កំពុង​ត្រៀម​វិល​ត្រលប់ ទៅ​កាន់​អតីត​ក្លឹប​ចាស់​នៅ PL តែ​ក្នុង​នាម​ជា​អ្នកចាត់ការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​កីឡាករ​នៅ PL លោក Wayne Rooney ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​នឹង​វិល​ត្រលប់​មក​កាន់​ក្លឹប​ចាស់ Everton តែ​ក្នុង​នាម​ជា​អ្នកចាត់ការ ប្រសិន​ណា​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ ត្រូវ​ប្រកាស​ដក​តំណែង​លោក Rafa Benitez នៅ​ពេល​ខាង​មុខ។ នេះ​បើ​តាម​សារព័ត៌មាន TheSun បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​កើត​ឡើង​ក្រោយ​ពេល​ដែល Everton ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ នៅ​រដូវ​កាល​ថ្មី ២០២១/២២ ដោយ​ក្រុម​ការ​ដឹកនាំ​របស់​អតីត​គ្រូ Liverpool/Real Madrid ក្លឹប​លេខ ១៦ ប្រកួត ឈ្នះ​តែ ៥ ស្មើ ៣ ចាញ់​ដល់​ទៅ ៨។ ពេល​នេះ​ស្ករ​គ្រាប់​ខៀវ​កំពុង​ធ្លាក់​ទៅ​ឈរ​ចំណាត់ថ្នាក់​ទី ១៤ មាន​តែ ១៨ ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​នេះ​ម្ចាស់ក្លឹប​លោក Farhad Moshiri កំពុង​ពិចារណា ដើម្បី​សម្រេច​ថា​គួរ​ដក Benitez ចេញ​ឬ​អត់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ យ៉ាង​ណា​យើង​ទៅ​មើល Rooney ​ឯ​ណោះ​វិញ គេ​មាន​វ័យ​ទើប​តែ ៣៦ ឆ្នាំ ប៉ុន្តែ​មាន​បទពិសោធន៍​ខ្លះៗ​ហើយ​ជាមួយ​ការ​ដឹកនាំ​ក្លឹប Derby County នៅ​ឯ​លីគ​លំដាប់​ទី​ពីរ​របស់​អង់គ្លេស៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT