ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើការចង់បានកីឡាករនៅឈុតធំរបស់ក្លឹប Barcelona ក្រោយពីទទួលដំណឹងថា ក្លឹបអាចនឹងពិបាកក្នុងការឃាត់ផ្លូវកីឡាករជាច្រើន បន្ទាប់អ្នកមានបុណ្យធ្លាក់ចេញពីប្រកួត UEFA Champions League។
ក្លឹបទំនងជានឹងបើកផ្លូវ ព្រមឲ្យកីឡាករមួយចំនួនចាកចេញ នៅខែមករា ឆ្នាំ ២០២២ ខាងមុខ។ បើតាមសារព័ត៌មាន El Nacional ចុះផ្សាយថា ខាងក្លឹបយក្សអាល្លឺម៉ង់ Bayern គឺសុំកក់ទុកជាមុន ថាប្រសិន Ter Stegen ត្រូវឡើងឈ្មោះទៅក្នុងទីផ្សារដោះដូរ នោះគឺខ្លួននឹងចាត់ចែងនាំយកហើយ។
កីឡាករសញ្ជាតិអាល្លឺម៉ង់ អាចនឹងមកជំនួស Manuel Neuer ដែលគេត្រៀមនឹងឈានចូលវ័យ ៣៦ ឆ្នាំ នៅខែមិនាខាងមុខ ខណៈដែលសុពលភាពកុងត្រាក៏កៀកនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ ២០២៣។ បើតាមដឹង Bayern អាចនឹងចាយលុយល្បាក់ ២៥ លានផោនទៅ ៣៥ លានផោន ជុំវិញការចរចាយក Stegen សារនេះ៕
ប្រភព៖ El Nacional