Mbappe អស់​សំណើច និង​ឆ្លើយ​ថា មិន​អាច​ទៅ​រួច​ដាច់​ខាត ដែល​ខ្លួន​នឹង​ផ្ទេរ​ទៅ​ក្លឹប Spurs

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​កំឡុង​ព្រឹត្តិការណ៍ Ballon d’Or កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ គេ​បាន​ប្រទះ​ឃើញ តារា​សម្តែង​ជា​តួអង្គ​ Spider-Man លោក Tom Holland និង​កីឡាករ​នៃ​ក្លឹប PSG គឺ Kylian Mbappe បាន​សន្ទនា​គ្នា​នូវ​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ពាក់ព័ន្ធ​នឹង​ការ​ដែល​អាច​ផ្ទេរ​ទៅ​ក្លឹប Tottenham Hotspur។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ Holland ដែល​ជា​បុរស​សញ្ជាតិ​អង់គ្លេស កន្លង​មក​ក៏​គេ​បាន​ប្រកាស​ថា​ជា​អ្នក​គាំទ្រ​នៃ​ក្លឹប​ក្នុង​ទីក្រុង​ឡុង​ម្នាក់​ផង​ដែរ ហើយ​សារ​នេះ បាន​ឆ្លៀត​មក​សួរនាំ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​បារាំង តែ​ចម្លើយ​ចេញ​មក​វិញ គឺ​ពិត​ជា​ហួស​ចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​បញ្ជាក់​របស់ Holland និយាយ៖ “យើង​បាន​ជួប​គ្នា​កាល​ពី​ពេល​មុន ហើយ​ខ្ញុំ​និយាយ​ទៅ Mbappe ថា ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ជួប​គ្នា ដោយ​​ Mbappe គេ​ពិត​ជា​រួសរាយ រួច​ខ្ញុំ​ក៏​និយាយ​ថា អ្នក​ត្រូវ​តែ​មក​ចូលរួម​នៅ​ក្លឹប Tottenham នៅ​ពេល​ខាង​មុខ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ក៏​ស្រាប់​តែ​ Mbappe គេ​ចាប់ផ្តើម​អស់​សំណើច ហើយ​និយាយ​ថា អត់​ទេ គ្មាន​ផ្លូវ​ទេ ដែល​ខ្ញុំ​ទៅ​ចូលរួម​នៅ​ក្លឹប​ Tottenham នោះ”។ គួរ​រំឭក​ថា កីឡាករ​វ័យ ២២ ឆ្នាំ សេសសល់​កុងត្រា​នៅ​ក្លឹប​អាណាព្យាបាល PSG ត្រឹម​ចុង​ខែ​មិថុនា​ខាង​មុខ ខណៈ ដែល​ក្លឹប​មាន​ភាគរយ​ខ្ពស់ អាច​យក​គេ​បាន គឺ Real Madrid ​ឯ​ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT