Guardiola បំបែក​កំណត់ត្រា​ប្រវត្តិសាស្រ្ត​លោក Klopp បាន​ហើយ ក្រោយ City លត់ Leeds ៧-០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​មេឃ​ខៀវ ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Pep Guardiola ​កាល​ពី​យប់​មិញ​នេះ បាន​យក​ឈ្នះ​ទៅ​លើ Leeds United ​ក្រោម​លទ្ធផល ៧-០។ គ្រាប់​បាល់​បើក​ឆាក​កើត​ឡើង​តាំង​ពី​នាទី​ទី ៨ ហើយ​រក​បាន​ជា​បន្តបន្ទាប់ ពី​សំណាក់​កីឡាករ ៦ រូប​ រហូត​ដល់​នាទី ៧៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​យក​បាន​ ៣ ពិន្ទុ​ជួយ​ឲ្យ City ឈរ​កំពូល​តារាង​សារ​នេះ ក្រឡេក​មក​មើល​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ ក៏​អាច​បង្កើត​កំណត់ត្រា​ថ្មី ដែល​យក​ឈ្នះ​អ្នក​គ្រង​ចាស់​ ជា​លោក Jurgen Klopp ផង​ដែរ។ នោះ​គឺ​ក្លាយ​ជា​គ្រូ​ដែល​ដឹកនាំ​ក្រុម ​រក​បាន​គ្រាប់​បាល់​ទី ៥០០ ក្នុង​ក្របខ័ណ្ឌ Premier League ប្រើ​រយៈ​ពេល​ប្រកួត​ខ្លី​បំផុត។ ខាង​ក្រោម​យើង​បង្ហាញ​ឈ្មោះ​គ្រូ​ទាំង ៦៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) Rafa Benitez ប្រើ​ពេល ៣២៩ ប្រកួត
៥) Jose Mourinho ប្រើ​ពេល ២៨៩ ប្រកួត
៤) Arsene Wenger ប្រើ​ពេល ២៧១ ប្រកួត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


៣) Alex Ferguson ​ប្រើ​ពេល ២៦៥ ប្រកួត
២) Jurgen Klopp ​ប្រើ​ពេល ២៣៤ ប្រកួត
១) Pep Guardiola ​ប្រើ​ពេល ២០៧ ប្រកួត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BR/Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT