Barcelona ​មាន​គ្នា​ត្រឹម​១០​នាក់ ប៉ុន្តែ​អាច​ស្មើ Real Madrid ​បាន

ក្រុម FC Barcelona ​ដែល​មាន​គ្នា​ត្រឹម​១០​នាក់ ​អាច​លេង​បាន​ស្មើ​ជាមួយ Real Madrid ​បាន ​ដើម្បី​រក្សា​កំណត់ត្រា​មិន​ចាញ់​របស់​ខ្លួន​នៅ​ក្របខណ្ឌ La Liga ។

ជំនួប El Clasico ​យប់មិញ​នេះ ​ពិត​ជា​ជក់​ចិត្ត​មែនទែន ដោយសារ​តែ​ក្រុម​ទាំង​សង​ខាង​លេង​អស់​ពី​សមត្ថភាព ​ហើយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​។  Sergi Roberto ​ជា​អ្នក​ទទួល​បាន​កាត​ក្រហម​ដោយសារ​វាយ​ទៅ​លើ​កីឡាករ Marcelo ។ ត្បិត​តែ​សល់​ត្រឹម​គ្នា​តែ​១០​នាក់​មែន ប៉ុន្តែ Barcelona ​នៅ​តែ​ធ្វើ​បាន​ល្អ ​លេង​ទម្រង់​ប្រយុទ្ធ ​ថែម​ទាំង​រក​គ្រាប់​បាល់​បាន​មុន​ថែម​ទៀត។ ត្បិត​តែ​យ៉ាង​នេះក្ដី Real Madrid ​នៅ​តែ​អាច​រក​គ្រាប់​បាល់​បាន​ស្មើ​វិញ​ដដែល ​នៅ​តង់​ទី​២​។

ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ​គេ​សង្កេត​ឃើញ​ថា​ក្រុម​ទាំង​សង​ខាង​ដាក់​កីឡាករ​លេង​អស់​តែ​ម្ដង។ ដោយ Real Madrid ​បាន​ដាក់ Ronaldo ​ចូល​លេង ប៉ុន្តែ​ត្រូវ​ប្ដូរ​ចេញ​វិញ​ ដោយសារ​តែ​មាន​បញ្ហា​របូស​បន្តិចបន្ដួច៕
 
  • Barcelona ​មាន​គ្នា​ត្រឹម​១០​នាក់ ប៉ុន្តែ​អាច​ស្មើ Real Madrid ​បាន