ក្រុម Real Madrid បានចេញការមិនពេញចិត្តនិងដាក់ការបន្ទោសខ្លាំងទៅលើក្រុមការងារ UEFA ដែលធ្វើឱ្យការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយកន្លងទៅធ្វើឡើងដល់ទៅ២លើក។
ក្រុមយក្សអេស្ប៉ាញខាងលើដំបូងឡើយចាប់ឆ្នោតប៉ះក្រុម Benfica ប៉ុន្តែការចាប់លើកទី១នោះត្រូវបានលុបចោលវិញ ដោយសារតែខាង UEFA រកឃើញថាមានបញ្ហាបច្ចេកទេស។ ខណៈដែលការចាប់លើកទី២វិញ ក្រុម Real Madrid បានទៅប៉ះក្រុមខ្លាំង PSG របស់បារាំងឯណោះ។ ការចាប់២លើកនេះហើយ ទើបធ្វើឱ្យក្លឹបអ្នកមានអេស្ប៉ាញនេះមិនសប្បាយចិត្តនោះទេ។
ជាមួយការចាប់ដល់ទៅ២លើកនេះហើយ ទើបបានជាធ្វើឱ្យខាងក្រុម Real Madrid មិនសប្បាយចិត្តនោះទេ។ ពួកគេថាវាជារឿងគួរឱ្យខ្មាស់គេខ្លាំងណាស់ ដែលព្រឹត្តិការណ៍ធំប្រចាំនៅអឺរ៉ុប មានបញ្ហាបច្ចេកទេសបែបនេះ។ ខណៈដែលវាក៏បានធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើក្រុមមួយចំនួនផងដែរ៕ប្រភព៖ DailyMail