ខ្សែការពារ Sergio Ramos បានអះអាងថារូបគេនឹងប្រឹងប្រែងលេងឱ្យបានល្អបំផុត ហើយស្លាប់ក៏សុខចិត្តដែរនាការប្រកួតទល់ក្រុមReal Madrid នៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។
ការចាប់ផ្ដើមវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League បានចេញជារូបរាងហើយ ដោយក្នុង PSG បានប៉ះគីឡូធ្ងន់ដែរគឺ Real Madrid ។ ដោយជំនួបនេះដែរ វីរបុរសនៅ La Liga ២នាក់ Sergio Ramos និង Lionel Messi នឹងត្រូវទៅតតាំងជាមួយក្រុម Real Madrid ហើយ។ ខណៈដែលខ្សែការពារ Ramos ផ្ទាល់បានចំណាយពេលជាង១០ឆ្នាំឯណោះនៅទឹកដី Bernabeu ដែលរូបគេទើបចេញមកលេងឱ្យ PSG រដូវកាលមុន។
តែទោះជាយ៉ាងនេះក្ដី កីឡាករអេស្ប៉ាញរូបនេះបានអះអាងថា៖ “ខ្ញុំមិនចង់ជួបក្រុម Real Madrid នោះទេ ប៉ុន្តែការត្រលប់ទៅ Santiago វិញ គឺជារឿងគួរឱ្យរីករាយ។ ខ្ញុំមិនទាន់បានលាអ្នកគាំទ្រនៅទីនោះទេ ដោយសារកូវីដ១៩។ អ្នកដឹងច្បាស់ថាខ្ញុំស្រលាញ់ Real Madrid ប៉ុណ្ណា ប៉ុន្តែឥឡូវនេះខ្ញុំមក PSG ហើយខ្ញុំនឹងត្រូវធ្វើគ្រប់យ៉ាងដើម្បីជួយពួកគេ។ ខ្ញុំនឹងប្រយុទ្ធដល់ស្លាប់ដើម្បីការពារក្រុមនេះ”៕ប្រភព៖ MARCA