រង្គើពិភពបាល់ទាត់! Ronaldo ត្រូវជួប Messi សារជាថ្មី នៅវគ្គ ១៦ ក្រុម UCL

ទី​បំផុត​លទ្ធផល​ចាប់ឆ្នោត​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា នៅ​វគ្គ ១៦ ក្រុម UEFA Champions League បាន​ប្រកាស​មុន​នេះ នៅ​ព្រឹត្តិការណ៍ ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ Nyon ប្រទេស​ស្វីស នា​ល្ងាច​ថ្ងៃ​ចន្ទ ទី ១៣ ធ្នូ ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

UEFA គឺ​នៅ​តែ​បន្ត​អនុវត្ត តាម​ច្បាប់​នៃ​ការ​ចាប់ឆ្នោត​ មិន​ខុស​ពី​ឆ្នាំ​មុនៗ នោះ​គឺ​ក្រុម​ដែល​ចេញ​ពី​ពូល​ និង​ប្រទេស​តែ​មួយ គឺ​មិន​អនុញ្ញាត​ឲ្យ​ជួប​គ្នា​បាន​ឡើយ នៅ​វគ្គ​បន្ទាប់។ ដូច្នេះ​ជា​លទ្ធផល​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា មាន​ដូច​ត​ទៅ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Benfica ប៉ះ Real Madrid
Man City ប៉ះ Villarreal
Bayern Munich ប៉ះ Atletico Madrid
RB Salzburg ប៉ះ Liverpool
Inter Milan ប៉ះ Ajax
Sporting ប៉ះ Juventus
Chelsea ប៉ះ Lille
Man Utd ប៉ះ PSG

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ចំពោះ​កាលបរិច្ឆេទ​ប្រកួត​ជើង​ទី ១ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៥/១៦ និង ២២/២៣ ​កុម្ភៈ ស្រប​ពេល​ដែល​ជើង​ទី ២ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៨/៩ និង ១៥/១៦ មិនា ឆ្នាំ ២០២២ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​សូម​បញ្ជាក់​បន្តិច ពាក់ព័ន្ធ​នឹង​ច្បាប់​គ្រាប់​បាល់​ក្រៅ​ដី ឬ Away-goal សម្រាប់​រដូវ​កាល ២០២១/២២ នេះ​ត​ទៅ គឺ​ត្រូវ​បាន​លុប​ចោល​ហើយ ដែល​មាន​ន័យ​ថា ប្រសិន​លទ្ធផល​ទាំង​ពីរ​ជើង​បូក​ទៅ​ស្មើ​គ្រាប់​បាល់ នោះ​នៅ​ជើង​ទី ២ នឹង​ត្រូវ​លេង​បន្ថែម​ម៉ោង ១៥ នាទី​ពីរ​ដង ឬ​ឈាន​ដល់​ការ​ស៊ុត​ប៉េណាល់ទី ដើម្បី​សម្រេច​យក​ក្រុម​ចាញ់​ឈ្នះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT