សមាជិកក្រុម PSG នាំគ្នាពាក់អាវពណ៌មាសធ្វើឡើងជាពិសេសក្នុងការប្រកួតទល់ក្រុម Monaco ដើម្បីអបអរខ្សែប្រយុទ្ធ Lionel Messi ឈ្នះពានរង្វាន់ Ballon dÓr លើកទី៧។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំបានជួយក្រុមអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America ជាលើកដំបូងតាំងពីឆ្នាំ១៩៩៣មក។ ដោយសមិទ្ធផលនេះបានជួយ Messi ទទួលបានសំឡេងគាំទ្រច្រើន លើសខ្សែប្រយុទ្ធ Robert Lewandoski ថែមទៀត។ ដើម្បីជាការអបអរការសម្រេចបាននេះ ក្រុម PSG បាននាំគ្នាអបអរដោយធ្វើអាវជាពិសេសមានលេខពណ៌មាសពាក់ចូលលេងទល់ក្រុម Monaco ។
ជាលទ្ធផលនៃការប្រកួត គឺក្រុម PSG បានយកឈ្នះលើក្រុម Monaco ក្នុងលទ្ធផល ២-០ ដោយ២គ្រាប់នោះរកបានដោយខ្សែប្រយុទ្ធ Kylian Mbappe ទាំង២នៅនាទី១២ និង៤៥។ ជ័យជម្នះនេះដែរ ក៏បានធ្វើឱ្យក្រុមអ្នកមានបារាំងនេះ ឈរនៅលេខ១ មាន៤៥ពិន្ទុ ឆ្លងកាត់១៨ប្រកួត៕ប្រភព Dailymail