ក្រុម Real Madrid បានយកឈ្នះលើក្រុម Atletico Madrid ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។
លទ្ធផលឈ្នះការប្រកួតនេះ បានធ្វើឱ្យក្រុមរបស់លោក Carlo Ancelotti ហក់ឡើងកំពូលតារាងបានយ៉ាងស្រួលទៅហើយ ដោយដាច់ឆ្ងាយពីក្រុមលេខ២មែនទែន។ ខណៈដែលក្រុម Atletico Madrid វិញនោះ កាន់តែឆ្ងាយទៅទៀតហើយសម្រាប់ការប្រកួតដណ្ដើមពាន La Liga នេះ។ ពួកគេកំពុងឈរនៅលេខ៤ក្នុងតារាង ដោយមាន២៩ពិន្ទុ ខណៈដែលក្រុម Real Madrid វិញ មានដល់៤២ពិន្ទុទៅហើយ។
ងាកទៅមើលក្រុម FC Barcelona វិញនោះ ពួកគេឈរនៅលេខ៨ក្នុងតារាងឯណោះ ដោយទើបមាន២៤ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់១៦ប្រកួត។ គម្លាតពិន្ទុនេះ ពិតជាពិបាកធ្វើឱ្យក្រុមអ្នកមានបុណ្យនេះប្រជែងពានរង្វាន់ខ្លាំងណាស់ ព្រោះដាច់ឆ្ងាយទៅហើយ៕ប្រភព Dailymail