៤ លើក​ដែល Ronaldo ជួយ Man Utd ស៊ី​បាល់​ចុង​ម៉ោង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្រុម​គូ​ប្រជែង​ស្ងាត់​មាត់​ជ្រាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការ​ផ្ទេរ​មក​ក្លឹប​ Man Utd ជា​លើក​ទី​ពីរ សម្រាប់​រដូវ​កាល​ដំបូង ២០២១/២២ តារា​ឆ្នើម Cristiano Ronaldo បង្ហាញ​ខ្លួន​សរុប ១៨ ប្រកួត រក​បាន ១៣ គ្រាប់​និង Assist ២ លើក​ហើយ។ នេះ​នៅ​តែ​រាប់​បាន​ ជា​ស្ថិតិ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដ្បិត​អី​វ័យ​របស់​កីឡាករ​ព័រទុយហ្គាល់ ក៏​កាន់​តែ​ចំណាស់​ចូល​ដល់ ៣៦ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាប់​បាល់​សំខាន់ៗ​ ដែល​អ្នក​គាំទ្រ Man Utd ​សាទរ​បំផុត គឺ​ច្រើន​ជា​គ្រាប់​បាល់​ចុង​ម៉ោង ធ្វើ​បាន​ដោយ CR7 អាច​កាត់កង​យក​ ១ ឬ ៣ ពិន្ទុ​ឲ្យ​ក្រុម ជា​ជាង​ការ​ដែល​បរាជ័យ។ ខាង​ក្រោម CTS Sports រំឭក​ពេលវេលា ៤ លើក​ដែល Ronaldo រក​បាន​គ្រាប់​បាល់​ចុង​ម៉ោង ល្មម​ឲ្យ​អ្នក​គាំទ្រ​ក្រុម​គូ​ប្រជែង​ស្ងាត់​មាត់​ជ្រាប​ក្នុង​កីឡដ្ឋាន៖

៤) ប្រកួត​ទល់ Villarreal

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ថ្ងៃ​ទី ៣០ ​កញ្ញា នៅ​ជុំ​ទី​ ២ វគ្គ​ចែក​ពូល UCL តាម​ថា United ត្រូវ​ស្មើ​យក​បាន ១ ពិន្ទុ​ទេ​ ក្នុង​ការ​លេង​ទល់ Villarreal នៅ​ទឹកដី​ខ្លួន​ឯង គឺ Old Trafford។ ពេល​នោះ Paco Alcacer ខាង​ក្រុម​ភ្ញៀវ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​នាំ​មុខ​មុន នៅ​នាទី ៥៣ លុះ​រំលង ៧ នាទី​បន្ទាប់ ខ្សែ​ការពារ Alex Telles អាច​ធ្វើ​បាន​តាម​ស្មើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លទ្ធផល​ ១-១ រក្សា​រហូត​ដល់​នាទី ៩៤ ដែល​ខ្វះ​តែ​ប៉ុន្មាន​វិនាទី ត្រូវ​ចប់​ការ​ប្រកួត​ទៅ​ហើយ ក៏​ស្រាប់​តែ Ronaldo បាន​សហការ​ជាមួយ Jesse Lingard ក្នុង​ប្រអប់ ហើយ​បញ្ចប់​ទី​យ៉ាង​ស្អាត សម្រេច​យក​ ៣ ពិន្ទុ​ពី Villarreal។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ប្រកួត​ទល់ Atalanta ជុំ​ទី ៣

នៅ​ឯ​កីឡដ្ឋាន Old Trafford កាល​ពី​ថ្ងៃ​ទី ២១ ​តុលា ដែល United បើក​ការ​ប្រកួត ​ស្វាគមន៍​ក្រុម​ភ្ញៀវ Atalanta គឺ​លទ្ធផល​បញ្ចប់​ ជាមួយ​ការ​យក​ឈ្នះ ៣-២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mario Pasalic និង Merih Demiral ជា​អ្នក​រក​បាន​គ្រាប់​បាល់​ឲ្យ Atalanta ខណៈ​ដែល Marcus Rashford និង Harry Maguire ជា​អ្នក​យក​ពីរ​គ្រាប់​ ឲ្យ United អាច​​តាម​ស្មើ។ ប៉ុន្តែ​តួ​ឯក គឺ​ជា Ronaldo ដែល​នៅ​នាទី ៨១ កើត​មាន​បាល់​ក្រុស​ចូល​ក្នុង​ប្រអប់ ពី​សំណាក់​ខ្សែ​ការពារ​ Luke Shaw ហើយ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ ​ប្រើប្រាស់​បច្ចេកទេស​លោត​ខ្ពស់ ទៅ​តែត​បាល់ យក ៣ ពិន្ទុ​ ល្មម​ឲ្យ​អ្នក​គាំទ្រ​ស្រែក​ហ៊ោ​ផ្អើល​កីឡដ្ឋាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ប្រកួត​ទល់ Atalanta ជុំ​ទី ៤

នៅ​វគ្គ​ចែក​ពូល​ដដែល រំលង​ទៅ​ដល់​ប្រកួត​ទល់ Atalanta ក្នុង​ទឹកដី​អ៊ីតាលី គឺ​បាន​ខ្ញី​ចាស់​វ័យ ៣៦ ឆ្នាំ​ខាង​លើ​ដដែល អាច​រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង សង្រ្គោះ​ក្រុម​ពី​ការ​របូត ៣ ពិន្ទុ​ទៅ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​នាទី​ទី ១២ កីឡាករ Josip Illicic បាន​បើក​ការ​នាំ​មុខ​ ឲ្យ​ Atalanta ហើយ​ដល់​នាទី ៤៥+១ Ronaldo រក​បាន​គ្រាប់​បាល់​តាម​ស្មើ។ ចូល​ដល់​តង់​ទី ២ នាទី ៥៦ Duvan Zapata ក៏​បន្ថែម​គ្រាប់​បាល់​ទី​ពីរ ល្មម​ឲ្យ​អ្នក​គាំទ្រ Atalanta សប្បាយ​ចិត្ត ថា​ក្រុម​នឹង​យក​បាន ៣ ពិន្ទុ​ទៅ​ហើយ តែ​មាន​ឯ​ណា ដល់​នាទី ៩០+១ Ronaldo បែរ​ជា​កាប់​បាល់​ពាក់​កណ្តាល Volley ពី​ក្រៅ​ប្រអប់​ ផុត​ដៃ​អ្នកចាំទី​យ៉ាង​ស្អាត ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​មាន​ការ​ស្រងាក​ចិត្ត​ជា​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ប្រកួត​ទល់ Norwich City

ចូល​មក​ដល់​ការ​ដឹកនាំ​ របស់​អ្នកចាត់ការ​ថ្មី លោក Ralf Rangnick កីឡាករ​វ័យ ៣៦ ឆ្នាំ​ក៏​នៅ​តែ​បន្ត​ដើរ​តួ​ជា​វីរបុរស​សង្រ្គោះ​ក្រុម តាម​រយៈ​បាល់​ចុង​ម៉ោង​ដដែល នេះ​វា​ទើប​តែ​កើត​ឡើង​ថ្មីថ្មោង កាល​ពី​ប្រកួត​ជុំ​ទី ១៦ នៅ PL។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Man Utd យក​បាន ៣ ពិន្ទុ​ ដោយ​លំបាក​ពី Norwich City ហើយ​ក៏​បាន​គ្រាប់​បាល់​ប៉េណាល់ទី​នៅ​នាទី ៧៥ ធ្វើ​បាន​ដោយ​ Cristiano Ronaldo។ នេះ​ស​បង្ហាញ​ច្បាស់​ថា Ronaldo តែងតែ​ជា​កីឡាករ ដែល​ជា​អ្នក​សម្រេច​ចម្លើយ ចាញ់-ឈ្នះ ក្នុង​ការ​ប្រកួត ហើយ​ក៏​ជា​អ្នក​សង្គ្រោះ​ដ៏​អស្ចារ្យ​មួយ​ដែរ​សម្រាប់​ក្លឹប​បិសាច​ក្រហម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT