ហេតុផល​នេះ M.City នៅ​តែ​មាន​ភាគរយ​ខ្ពស់ នឹង​លើក​ពាន PL ច្រើន​ជាង Liverpool/Chelsea

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​ត្រឹម​ជុំ​ទី ១៧ នៅ​ក្របខ័ណ្ឌ Premier League ក្រុម​ធំ ៣ កំពុង​ប្រជែង​ពិន្ទុ​គ្នា​យ៉ាង​ប្រកៀកប្រកិត ដោយ Man City ឈរ​កំពូល​តារាង មាន ៤១ ពិន្ទុ ដេញ​ពី​ក្រោយ​ដោយ Liverpoool មាន ៤០ ពិន្ទុ និង Chelsea មាន ៣៨ ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មក​ដល់​រដូវ​កាល ២០២១/២២ មាន​មតិ​ជា​ច្រើន លើក​ឡើង​ថា អាច​ជា​ឆ្នាំ​ដែល​ Chelsea លើក​ពាន​លីគ​កំពូល​អង់គ្លេស​ ក្រោយ​ខកខាន​តាំង​ពី​ឆ្នាំ ២០១៧ តែ​យ៉ាង​ណា បើ​យើង​មើល​តាម​ស្ថានភាព​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ និង​ពេលវេលា​ទៅ​មុខ ដែល​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ធំ​មួយ នៅ​ចន្លោះ​ខែ​មករា-កុម្ភៈ នោះ​គឺ​នៅ​តែ​ជា​ក្រុម​ការពារ​ជើង​ឯក City ដដែល រាប់​ថា មាន​ភាគរយ​ខ្ពស់​បំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ដោយសារ​តែ​មាន​ការ​ផ្សារភ្ជាប់​ទៅ​នឹង​កាលវិភាគ​ប្រកួត​ពាន​រង្វាន់​ប្រចាំ​ទ្វីប​អាហ្វ្រិក ឬ Africa Cup of Nations ដែល​ត្រូវ​លេង​ចន្លោះ​ថ្ងៃ​ទី ៩ ​មករា ដល់ ៦ ​កុម្ភៈ ឆ្នាំ ២០២២។ នេះ​មាន​ន័យ​ថា កីឡាករ​សំខាន់ៗ ដែល​មាន​សញ្ជាតិ ជា​ជនជាតិ​អាហ្រិ្វក នឹង​មាន​ភារកិច្ច​ត្រូវ​ទៅ​ជួយ​ជម្រើស​ជាតិ ដូច​កាល​កីឡាករ​នៅ​អឺរ៉ុប ទៅ​ជួយ​ក្រុម​លេង​ព្រឹត្តិការណ៍ Euro អ៊ីចឹង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​វា​ពិបាក​ត្រង់​ថា ព្រឹត្តិការណ៍​សារ​នេះ គឺ​លេង​ចំ​ពាក់​កណ្តាល​រដូវ​កាល នៃ​ការ​ប្រកួត​ក្នុង​លីគ​តែ​ម្តង ដូច្នេះ​ក្រុម​ណា​ដែល​មាន​កីឡាករ​ស្នូល​សំខាន់ៗ ជា​ជនជាតិ​អាហ្វ្រិក​ច្រើន​រូប គឺ​នឹង​ក្លាយ​ជា​ក្រុម​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាង​ក្រោម​យើង​បង្ហាញ​សមាសភាព​កីឡាករ​នៃ​ក្រុម​ធំ​ទាំង ៣ ដែល​ប្រឈម​នឹង​ខកខាន​​នា​កំឡុង​ពេល​ខាង​មុខ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Man City ​នឹង​ត្រូវ​អវត្តមាន ខ្សែ​ប្រយុទ្ធ Riyad Mahrez នៃ​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី

​Chelsea ​នឹង​ត្រូវ​អវត្តមាន អ្នកចាំទី Edouard Mendy នៃ​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់ និង​ខ្សែ​ប្រយុទ្ធ Hakim Ziyech នៃ​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក

Liverpool ​នឹង​ត្រូវ​អវត្តមាន ខ្សែ​បម្រើ Naby Keita នៃ​ក្រុម​ជម្រើស​ជាតិ​ហ្គីណេប៊ីសៅ ខ្សែ​ប្រយុទ្ធ Sadio Mane នៃ​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់ និង​ខ្សែ​ប្រយុទ្ធ​ Mohamed Salah នៃ​ក្រុម​ជម្រើស​ជាតិ​អេហ្សីប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​បង្ហាញ​ខាង​លើ ក្រុម​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ Chelsea និង Liverpool ដែល​កីឡាករ​ត្រូវ​អវត្តមាន គឺ​សុទ្ធ​តែ​ជា​កីឡាករ​សំខាន់​ខ្លាំង។ បើ​សួរ​ថា តើ​កាលវិភាគ​ប្រកួត​នៃ​ក្លឹប​ណា ដែល​ស្មុគស្មាញ​ជាង​គេ នៅ​កំឡុង​ពេល​ដែល​ត្រូវ​អវត្តមាន​កីឡាករ? នោះ​គឺ Chelsea ដែល​ត្រូវ​ប៉ះ Liverpool នា​ថ្ងៃ​ទី ២ ​មករា, ប៉ះ Man City នា​ថ្ងៃ​ទី ១៥ ​មករា និង​ប៉ះ Tottenham នា​ថ្ងៃ​ទី ២៣ មករា។ដូច្នេះហើយចន្លោះពេលនោះ បើក្លឹបមានការ ខាតបង់ពិន្ទុជាបន្តបន្ទាប់ នោះក៏ជាពេលដែលអាចបើកផ្លូវឲ្យ City បន្ថែមគម្លាតដាច់កាន់តែឆ្ងាយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​អ្នក​វិភាគ​ជា​ច្រើន​លើក​ឡើង​ថា ការ​ដែល Chelsea ត្រូវ​លេង​ដោយ​គ្មាន Mendy ជា​អ្នកចាំទី​នៅ​ពេល​ខាង​មុខ នោះ​គឺ​ក្រុម​អាច​នឹង​ធ្លាយ​សំណាញ់ទី​ច្រើន។ ជាក់ស្តែង​តាម​ការ​បញ្ជាក់​កន្លង​ទៅ ពី​អ្នក​វិភាគ​លោក Jamie O’Hara និយាយ​ដែរ​ថា៖ “ពេល​ប្រកួត​ប្រចាំ​ទ្វីប​អាហ្រ្វិក​ឈាន​ចូល​មក​ដល់ ក៏​ជា​ពេល​ដែល Mendy ត្រូវ​អវត្តមាន ហើយ​វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ណាស់ ​ព្រោះ​ខ្ញុំ​មិន​គិត​ថា Chelsea អាច​លើក​ពាន​លីគ​កំពូល ដោយ​ប្រើប្រាស់​វត្តមាន Kepa នោះ​ទេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ឯ Liverpool ការ​ដែល​អវត្តមាន​ម្តង​ទាំង​ពីរ​ព្រម​គ្នា​ រវាង Salah និង Mane ក៏​ជា​រឿង​ដែល​ត្រូវ​ខ្វល់ខ្វាយ​ចិត្ត​បំផុត​ដែរ តែ​យ៉ាង​ណា ៣ ប្រកួត​ចន្លោះ​ពេល​នោះ គឺ​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​តែ​ Chelsea មួយ​គត់ ខណៈ​ពីរ​ក្រុម​ផ្សេង​ទៀត ប៉ះ​ក្រុម​គីឡូ​មធ្យម Brentford និង Crystal Palace។ លទ្ធផល​បែប​ណា យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT