លោក Diego Simeone បានអះអាងថាក្រុម Real Madrid ដឹងខ្លួនច្បាស់ពីការប្រកួតទល់ក្រុម Atletico Madrid នឹងមិនមែនជាប្រកួតងាយស្រួលសម្រាប់ពួកគេនោះទេ។
ក្រុម Real Madrid នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Atletico Madrid នៅម៉ោង៣ទៀបភ្លឺយប់នេះ សម្រាប់ការប្រកួតពានរង្វាន់ La Liga ។ ជំនួប Madrid Derby នេះដែរ ក្រុមរបស់លោក Carlo Ancelotti ហាក់ដូចជាមានប្រៀបជាងក្រុមរបស់លោក Simeone ដោយសារតែ ក្រុមម្ចាស់ផ្ទះកំពុងធ្វើបានល្អ ហើយកីឡាកររបួសវិញក៏បានជាសះស្បើយអស់ដែរ។
តែទោះជាយ៉ាងនេះក្ដី សម្រាប់អ្នកចាត់ការក្រុម AT Madrid បាននិយាយថា៖ “ជាក់ស្ដែង យើងមិនអាចនិយាយថានរណាជាអ្នកឈ្នះពានបានទេនៅពេលនេះ។ La Liga តែងតែមានការប្រកួតប្រជែងខ្លាំង ព្រោះមានក្រុមល្អៗជាច្រើន។ សម្រាប់ជំនួប Real Madrid ពួកគេដឹងច្បាស់ថាប៉ះជាមួយក្រុម AT Madrid របស់យើង គឺមិនមែនជាប្រកួតងាយស្រួលទេ។ ពួកគេដឹងច្បាស់ថាក្រុមរបស់យើងជាក្រុមប្រជែងខ្លាំងជាមួយពួកគេ”៕ប្រភព Marca