ផ្ទះ​សង្គ្រាម​រវាង Jose ​និង Pogba ​ក្រោយ​ចាញ់ Derby ​យប់មិញ

Paul Pogba ​បាន​ត្រូវ​ដក​តំណែង​ជា​ប្រធាន​ក្រុម​របស់ Manchester United ​បន្ទាប់​ពី​សាមី​ខ្លួន​បាន​សុំ​លោក Jose Mourinho ​ចាកចេញ​ទៅ​ចូល​រួម​ជាមួយ Barcelona ​។

Pogba ​បាន​តំណែង​ជា​ប្រធាន​ក្រុម Man Utd ​៣​ប្រកួត​មក​ហើយ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ក្រោយ​ការ​ប្រកួត​យប់មិញ លោក Jose ​បាន​បង្ហើប​ថា​កីឡាករ​បារាំង​រូប​នេះ ​នឹង​លែង​បាន​ធ្វើ​ជា​

ប្រធាន​ក្រុម​ទៀត​ហើយ។ ការ​និយាយ​បែប​នេះ​របស់​អ្នក​ចាត់ការ ​ល្បី​ឈ្មោះ​នេះ ​គឺ​ដោយសារ​តែ Pogba ​ផ្ទាល់​បាន​សុំ​ដល់​ក្លឹប​និង​លោក Jose ​ចំពោះ​រឿង​ខ្លួន​ចង់​ចាកចេញ។ ដូច្នេះ​ហើយ ​បាន​ជា​

ប្រកួត​ចាញ់ Derby ​យប់មិញ​នេះ ​រូបគេ​មិន​មាន​ឈ្មោះ​លេង​ឡើយ ពោល​គឺ​ត្រូវ​លោក Jose ​មិន​ដាក់​ឈ្មោះ​ឱ្យ​លេង​ទេ។

ប្រភព​ពី​ផ្ទៃ​ក្នុង​របស់ Man Utd ​បាន​បង្ហើប​ទៀត​ថា ​Pogba ​បាន​បង្ហាញ​កាយ​វិការ​មិន​សមរម្យ​ចំពោះ​មិត្ត​រួម​ក្រុម​ឡើយ ​ក្រោយ​ពេល​លេង​បាន​ត្រឹម​ស្មើ Wolve ​កាល​ពី​ពេល​កន្លង​ទៅ។ រូបគេ​

បាន​ចាក់​ចម្រៀង​ឮ​ៗ ​ក្នុង​រថយន្ដ​ក្រុង​ដែល​ដឹក​ក្រុម Man Utd ​និង​និយាយ​បន្ទោស​មិត្ត​រួម​ក្រុម​ជា​និច្ច៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT