លោក Ralf Rangnick ថាមិនហាមឃាត់ខ្សែបម្រើ Paul Pogba នោះទេ ប្រសិនបើរូបគេចង់ចាកចេញពីក្លឹប Manchester United នៅដាច់រដូវកាលនេះ។
Pogba កំពុងសម្រាកព្យាបាលរបួស ហើយរូបគេនៅសល់កុងត្រាជាមួយក្រុមបិសាចក្រហមត្រឹមចប់រដូវកាលនេះឯង។ ដោយឡែកសម្រាប់រឿងកុងត្រាថ្មីវិញ នៅមិនទាន់មានដំណឹងអ្វីនោះទេ តែក៏ធ្លាប់ឮមកថាកីឡាករបារាំងរូបនេះចង់ចង់ចាកចេញពី Old Trafford ទៅលេងឱ្យក្រុម Real Madrid ពេលផុតកុងត្រាផងដែរ។
ចំពោះរឿងនេះដែរ លោក Rangnick អ្នកចាត់ការថ្មីរបស់ Man Utd ក៏បញ្ជាក់ដែរថាលោកនឹងមិនឃាត់ខ្សែបម្រើខាងលើនោះទេ។ ប្រសិនបើកីឡាករមិនចង់បន្ដនៅទេ លោកមិនឃាត់ឡើយ អ្វីដែលសំខាន់សម្រាប់លោកគឺកីឡាករផ្ទាល់ចង់លេងឱ្យក្លឹប ជាជាងការយកកុងត្រាទៅចងជើងរបស់ពួកគេ ឬផ្ដល់តម្លៃខ្លួនខ្ពស់ដើម្បីឱ្យគេលេងឱ្យ៕ប្រភព Dailymail