ខ្សែការពារ Lenglet ត្រូវបានគេថតរូបសើចសប្បាយជាមួយខ្សែប្រយុទ្ធ Lewandowski ក្រោយពី Bayern Munich យកឈ្នះក្រុម Barcelona ក្នុងលទ្ធផល ៣-០។
ក្រោយពីរូបភាពនោះបានចែកចាយហើយ Lenglet ត្រូវបានគេរិះគន់ខ្លាំង ព្រោះក្រុម Barcelona ចាញ់ ហើយធ្លាក់ទៅលេង Europa League ក្រោមថ្វីជើង Bayern Munich ប៉ុន្តែបែរជាគេអាចឈរសើចសប្បាយជាមួយកីឡាករ Bayern ទៅវិញ។ ស្របពេលលោក Xavi ក៏មិនសប្បាយចិត្តចំពោះការបរាជ័យនេះដែរ ដោយអះអាងថាកីឡាករទាំងអស់លេងមិនដល់កម្រិតនោះទេ។
សម្រាប់សាមីខ្លួន Lenglet បានចេញមកបកស្រាយថា៖ “ខ្ញុំចង់ផ្ញើសារទៅអ្នកគាំទ្រ Barcelona ទាំងអស់ ខ្ញុំពិតជាពិបាកចិត្តសម្រាប់លទ្ធផលម្សិលមិញ ដែលយើងមិនអាចយកឈ្នះបាន។ តែខ្ញុំក៏អាចពន្យល់រូបភាពដែលខ្ញុំសើចជាមួយ Lewandowski បានដែរ ដោយវាជាហេតុការកើតឡើងភ្លាមៗ។ វាគ្រាន់តែជាប្រតិកម្មរបស់ខ្ញុំដែលសើច ប៉ុន្តែវាមិនមែនបង្ហាញថាខ្ញុំមានអារម្មណ៍សប្បាយចិត្តនោះទេ”៕ប្រភព៖ MARCA