“កីឡាករ​អាស៊ី​រូប​នេះ ល្អ​គ្រប់គ្រាន់​អាច​ទៅ​លេង​ឲ្យ Man Utd បាន​ហើយ” – Park Ji Sung

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​កីឡាករ​នៅ​ក្លឹប​បិសាច​ក្រហម Man Utd លោក Park Ji-sung បាន​បង្ហាញ​ការ​យល់​ឃើញ​ថា តារា​ឆ្នើម​ក្លឹប Tottenham Hotspur ក៏​ដូច​ជា​បុរស​រួម​សញ្ជាតិ​គឺ Son Heung-min គេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ អាច​នឹង​ផ្ទេរ​ទៅ​ក្លឹប​ម្ចាស់ដី Old Trafford បាន គ្រាន់​ថា​មិន​អាច​បន្ត​ប្រើប្រាស់​អាវ​លេខ ៧។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាប់​សារព័ត៌មាន Goal លោក Park និយាយ៖ “Son គេ​បាន​បង្ហាញ​មក​ច្បាស់​ហើយ​នៅ Premier League ហើយ​ខ្ញុំ​ក៏​ជឿ​ថា គេ​ល្អ​គ្រប់គ្រាន់​នឹង​អាច​ទៅ​ចូលរួម​នៅ Man Utd តែ​បញ្ហា​ត្រង់ គេ​នឹង​មិន​អាច​ប្រើប្រាស់​អាវ​លេខ ៧ ដោយសារ​មាន Cristiano Ronaldo នៅ​ទី​នោះ​ហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ប្រសិន​ឲ្យ​ខ្ញុំ​ជ្រើសរើស​កីឡាករ​ឯ​ទៀត បន្ទាប់​ពី Son ខ្ញុំ​សុំ​និយាយ​ថា Hwang Hee-chan នៃ​ក្លឹប Wolves និង Lee Kang-in នៃ​ក្លឹប Mallorca ដែល​ពួក​គេ​ក៏​មាន​ឥទ្ធិពល​ក្នុង​នាម​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់​ផង​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ ២៩ ឆ្នាំ បាន​រួម​ជើង​នៅ​ក្លឹប​មាន់​ខ្នាយ​មាស​តាំង​តែ​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៥។ សរុប​ការ​បង្ហាញ​ខ្លួន ២៩៩ ប្រកួត គេ​រក​បាន ១១៤ គ្រាប់​និង Assist ៦៧ លើក ខណៈ​ដែល​សុពលភាព​កុងត្រា​នៅ​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥​ ​ឯ​ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT