តើ Barcelona អាច​នឹង​ត្រូវ​ជួប​ក្រុម​ណា​ខ្លះ នៅ​វគ្គ​ដណ្ដើម​កៅអី Europa League?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ Barcelona មិន​ទាន់​ធានា ១០០ ភាគរយ​នៅ​ឡើយ​ទេ ពី​ការ​ឆ្ពោះ​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ Europa League ដោយ​រូបមន្ត​ប្រកួត​សម្រាប់​រដូវ​កាល​ថ្មី​នេះ គឺ​ខុស​ពី​មុន ពោល​ក្រុម​ដែល​ធ្លាក់​ចេញ​ពី Champions League គឺ​មក​ទើ​ត្រឹម​វគ្គ​ Play-off សិន​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈ​ដែល UEFA ក៏​សម្រេច​សង្ខេប​ការ​ប្រកួត​ឲ្យ​តិច​ជាង​មុន ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពាន​រង្វាន់ Europa Conference League អាច​ដំណើរការ​ទៅ​បាន ដូច្នេះ​ហើយ​ក្រុម​ធ្លាក់​ចេញ​ពី UEL គឺ​ប្តូរ​ពី​ការ​លេង​វគ្គ ៣២ ក្រុម មក​លេង​វគ្គ Play-off វិញ ដើម្បី​ចាប់​យក​កៅអី​ឆ្ពោះ​ទៅ​វគ្គ ១៦ ក្រុម​តែ​ម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ដែល​ឈរ​លេខ ២ ប្រចាំ​ពូល​នីមួយៗ កាល​ពី​វគ្គ ៣២ ក្រុម UEL នឹង​ត្រូវ​ធ្លាក់​មក​ក្នុង​បញ្ជី Seeded Team ខណៈ​ដែល​ក្រុម​ឈរ​លេខ ៣ នៅ​ពូល​នីមួយៗ នៃ UEL នឹង​ត្រូវ​ធ្លាក់​មក​ក្នុង​បញ្ជី Unseeded Team ហើយ​ពួក​គេ​ត្រូវ​ផ្គូផ្គង​គ្នា តែ​បន្ត​អនុវត្ត​ច្បាប់​ហាម​ការ​ប៉ះ​ក្រុម​មក​ពី​ប្រទេស​តែ​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​សម្រាប់ Barcelona ក៏​ដូច​ជា​ក្រុម​ឯ​ទៀត មាន RB Leipzig, Porto, Borussia Dortmund, Sheriff Tiraspol, Atalanta, Sevilla និង Zenit គឺ​នឹង​ត្រូវ​ផ្គូផ្គង​ អាច​ប៉ះ​មួយ​រវាង​ក្រុម Rangers, Real Sociedad, Napoli, Olympiacos, Lazio, Braga, Betis និង Dinamo Zagreb។ ប៉ុន្តែ​ ដោយ​អនុវត្ត​តាម​ច្បាប់​របស់ UEFA ដូច្នេះ Barcelona នឹង​មិន​អាច​ប៉ះ Betis, Sevilla ក៏​ដូច​ជា Real Sociedad ដែល​ចេញ​មក​ពី La Liga តែ​មួយ​បាន​ឡើយ។ ជា​រួម​មក Barcelona អាច​នឹង​ជួប​ក្រុម Rangers, Olympiacos, Braga និង​ Dinamo Zagreb៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ UEFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT