Frank Lampard បានដឹកនាំក្រុម Derby យកឈ្នះក្រុមខ្លាំង Manchester United ក្នុងការប្រកួតពានរង្វាន់ Carabao Cup ដោយប៉េណាល់ទី ៧-៨ ក្រោយស្មើគ្នា ២-២។
ការប្រកួតនៅទឹកដី Old Trafford នេះ ក្រុមបិសាចក្រហមជាអ្នកនាំមុខមុន ដោយ Mata នៅត្រឹមនាទីទី៣ប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រោយពីនាំមុខ១គ្រាប់នេះហើយ ចូលដល់តង់ទី២ ក្រុម D
erby បែរជាមានឱកាសរកគ្រាប់បាល់បានស្មើនៅនាទី ៥៩ និងគ្រាប់បាល់នាំមុខវិញនៅនាទី៨៥ ធ្វើឱ្យអ្នកគាំទ្របិសាចក្រហមបុកពោះបាត់ទៅហើយ។ តែទោះជាសល់ពេលតិចក្ដី Fellaini នៅតែ
អាចរកគ្រាប់បាល់បានស្មើវិញដដែល នៅនាទី៩០+៥ ធ្វើឱ្យការប្រកួតនេះត្រូវកាត់សេចក្ដីដោយការទាត់បាល់ប៉េណាល់ទី។
នៅវគ្គនេះ ក្រុមទាំងសងខាងសុទ្ធតែទាត់ចូលដូចគ្នា ដោយត្រូវរង់ចាំដល់គ្រាប់ទី៨ឯណោះ ទើបអាចរកឃើញអ្នកឈ្នះបាន។ ១គ្រាប់ដែលទាត់មិនចូលរបស់ក្រុម Man Utd នោះ គឺជាការទាត់
របស់ខ្សែការពារ Phil Jone ។ ដូច្នេះជាលទ្ធផល បិសាចក្រហមធ្លាក់ក្នុងពានរង្វាន់ខាងលើត្រឹមជុំទី៣នេះហើយ៕ប្រភពDailyMail