អុញនោះ !!! មីយ៉ាន់ម៉ា នឹងប្រកួតមិត្តភាពជាមួយក្រុមមកពីអាម៉េរិកខាងត្បូង មានចំណាត់ថ្នាក់ FIFA ខ្ពស់

តាមការឱ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា បានប្រកាសថាក្រុមជម្រើសជាតិរបស់ខ្លួន នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមខ្លាំងមួយមកពីទ្វីប CONMEBOL (អាមេរិកខាងត្បូង) ពោលគឺជម្រើសជាតិ បូលីវី នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៨ខាងមុខ។

បូលីវី គឺជាក្រុមដែលមានចំណាត់ថ្នាក់ FIFA ល្អមួយ ពោលគឺលេខរៀងទី ៥៨ ក្នុងបច្ចុប្បន្នភាពចុងក្រោយរបស់ FIFA កាលពីថ្ងៃទី ២២ ខែ កញ្ញា កន្លងទៅ ។

គួររំលឹកថា ការប៉ះជាមួយក្រុមខ្លាំងនេះ គឺជាការត្រៀមខ្លួនរបស់មីយ៉ាន់ម៉ា មុនការប្រកួតវគ្គជម្រុះពូល A ពានរង្វាន់ Suzuki Cup 2018 ដែលត្រូវប៉ះ ម៉ាឡេស៊ី វៀតណាម កម្ពុជា និង ឡាវ នៅដើមខែវិច្ឆិកាខាងមុខនេះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT