ក្រោយទទួលបានត្រឹមរងជើងឯកពានរង្វាន់ស្តេចព្រុយណេ U-21 កម្ពុជា នឹងមកដល់មាតុភូមិវិញនៅល្ងាចថ្ងៃស្អែកនេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា យុវជនអាយុក្រោម ២១ ឆ្នាំ ដែលទៅប្រកួតពានរង្វាន់ស្តេចព្រុយណេ Hassanal Bolkiah Trophy 2018 និងទទួលបានជើងឯករងនោះ នឹងធ្វើដំណើរមកដល់កម្ពុជាវិញ នៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ៦:៣០នាទីល្ងាច ។

សរុបលទ្ធផលកន្លងមករបស់ U21 កម្ពុជា ក្នុងពានរង្វាន់មួយនេះ៖
-ចាញ់ ឡាវ ១-២ ( ពូល B )
-ឈ្នះ សិង្ហបុរី ១-០ ( ពូល B )
-ឈ្នះ មីយ៉ាន់ម៉ា ២-១ ( ពាក់កណ្តាលផ្តាច់ព្រ័ត្រ )
-ចាញ់ ទីម័រខាងកើត ១-០ ( ផ្តាច់ព្រ័ត្រ )

ដូចនេះ កម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ ព្រមទាំងទឹកប្រាក់ចំនួន $7,600 ក្នុងនាមជាក្រុមរងជើងឯក ខណៈដែល ទីម័រខាងកើត ឈ្នះជើងឯកជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ និង សិង្ហបុរី ទទួលបានចំណាត់ថ្នាក់លេខ៣ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT