មក​ដឹង ​គ្រូ​បង្វឹក ​និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បោះ​ឱ្យ​នរណា​គេ​ខ្លះ?

ពាន​រង្វាន់ FIFA Best Player of The Year ​គឺ​ត្រូវ​ជ្រើស​រើស​ដោយ​អ្នក​កាសែត ​ប្រធាន​ក្រុម ​និង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ ​ទាំង​អស់។ ដោយ​ក្នុង​នោះ ក៏​មាន​ប្រធាន​ក្រុម​កម្ពុជា ធារី ចន្ថាប៊ីន ​និង​គ្រូ​បង្វឹក​លោក​ប្រាក់ សុវណ្ណារ៉ា ​ផង​ដែរ។

បើ​តាម​របាយការណ៍​របស់ FIFA ​បញ្ជាក់​ថា ​លោក ប្រាក់ សុណ្ណារ៉ា ​ជ្រើសរើស​កីឡាករ​៣​នាក់​ល្អ​បំផុត​ក្នុង​ឆ្នាំ​២០១៨​គឺ ​Luka Modric ទី១, Antoine Griezmann ​ទី២ និង Kylina Mbappe ​ទី​៣។ ដោយ​ឡែក ​ប្រធាន​ក្រុម ធារី ចន្ថាប៊ីន ​វិញ ​បាន​បោះ​ឱ្យ​ Ronaldo នៅ​ជម្រើស​លំដាប់ទី១, Kylian Mbappe លំដាប់ទី២ និង Luka Modric នៅ​លំដាប់​ទី៣។ ការ​បោះ​តាម​លំដាប់​យ៉ាង​នេះ​គឺ​ដោយសារ​តែ ​អ្នក​ទី​១​ទទួល​បាន ៥ពិន្ទុ, ទី២ ទទួល​បាន ៣ពិន្ទុ និងទី៣ ទទួល​បាន ១​ពិន្ទុ។

ជា​លទ្ធផល ​ពាន​រង្វាន់ FIFA Best Player of The Year ​បាន​ទៅ​លើ Luka Modric ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ ​បន្ទាប់​មក Cristiano Ronaldo ​និង Mohamed Salah ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT