លោក Jamie Carragher បានអះអាងថាការដឹកនាំក្រុមនៅប្រកួតដំបូងរបស់លោក Ralf Rangnick គឺមានភាពស្រដៀងគ្នាទៅនឹងការដឹកនាំរបស់លោក Jurgen Klopp និង Thomas Tuchel ដែរ។
បិសាចក្រហមក្រោមការដឹកនាំរបស់លោក Rangnick ប្រកួតដំបូង គឺបានយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ១-០ ហើយវាបានក្លាយជាប្រកួត Clean-sheet ទី១ហើយដែល Man Utd ធ្វើបានក្នុងដីនៅរដូវកាលនេះ។ ស្របពេលអ្នកគាំទ្រក៏សប្បាយចិត្តចំពោះការលេងប្រឹងប្រែងរបស់កីឡាករម្នាក់ៗផងដែរ ពោលគឺបាត់បាល់ភ្លាម ស្វះស្វែងដណ្ដើមយកមកវិញភ្លាម មិនឱ្យដៃគូមានឱកាសលេងនោះទេ។
ការធ្វើបានល្អប្រកួតទី១នេះហើយ បានធ្វើឱ្យលោក Carragher ដែលជាវីរបុរសក្រុម Liverpool វិភាគទៅលើទម្រង់លេងរបស់លោក Rangnick ថា៖ “ខ្ញុំពិតជាភ្ញាក់ផ្អើលជាមួយ Manchester United ។ ពីទឹកមុខរបស់លោក Rangnick ដែលបានសម្លឹងទៅលើកីឡាករនៅថ្ងៃទីមួយ។ វាជាភាពស្រដៀងគ្នាទៅនឹងការដឹកនាំរបស់លោក Klopp និង Tuchel ដែរ។ ពួកគេលេងដណ្ដើមបាល់ពីដំបូងតែម្ដង”៕ប្រភព Dailymail