តើ​ Messi បាន​លុយ​ប៉ុន្មាន​ចូល​ហោប៉ៅ ក្រោយ​ឈ្នះ​ពាន Ballon d’Or ឆ្នាំ ២០២១?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ថ្ងៃ​ទី ២៩ ​វិច្ឆិកា ឆ្នាំ ២០២១ កន្លង​ទៅ តារា​ឆ្នើម Lionel Messi បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​ដំបូង​បង្អស់ ដែល​អាច​លើក​ពាន​រង្វាន់ Ballon d’Or ដល់​ទៅ ៧ សម័យ​កាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាន​រង្វាន់​ដែល​មាន​អាយុកាល ៦៥ ឆ្នាំ​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ France Football Magazine របស់​ប្រទេស​បារាំង ហើយ​ផ្តល់​ឲ្យ​កីឡាករ​ ដែល​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត ប្រចាំ​ឆ្នាំ​នីមួយៗ និង​ទទួល​បាន​សំឡេង​គាំទ្រ​ខ្ពស់​ដាច់​គេ ​ពី​ស្ថាប័ន​អ្នក​សារព័ត៌មាន​ទូទាំង​សកលលោក។ តើ​អ្នក​មាន​ឆ្ងល់​ទេ​ថា​ ពាន​រង្វាន់​ល្បីល្បាញ​ម្លឹងៗ ចុះ​សម្រាប់​កីឡាករ​ដែល​ជា​ម្ចាស់​ពាន អាច​ទទួល​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន​ទៅ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្លើយ​ងាយ​យល់ France Football ពុំ​មាន​គោលការណ៍​ផ្តល់​ប្រាក់​រង្វាន់​សូម្បី​តែ​មួយ​សេន្ត សម្រាប់​អ្នក​ឈ្នះ​ពាន ផ្ទុយ​ទៅ​វិញ ចក្ខុវិស័យ​តាំង​ពី​ឆ្នាំ ១៩៥៦ គឺ​លើក​តម្កើន​ឲ្យ​ពាន​រង្វាន់​នេះ ឲ្យមាន​គេ​ទទួល​ស្គាល់​ទូទាំង​សកលលោក ហើយ​អ្វី​ដែល​កីឡាករ​ទទួល​បាន គឺ​ត្រឹមពាន​រង្វាន់​កិត្តិយស ដែល​ជា​ពាន​មាន​ទម្រង់​ដូច​បាល់​មាស​មួយ​គ្រឿង​តែ​ប៉ុណ្ណោះ។ រួច​បើ​តាម​ដឹង​កញ្ចប់​ចំណាយ​លើ​ការ​ផលិត​ពាន​នេះ​ឡើង គឺ​ចាយ​អស់​ជាង ៣ ពាន់​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ កីឡាករ​ដែល​ឈ្នះ​ពាន មាន​មធ្យោបាយ​អាច​ទាញ​ចំណូល​ធំ ២ ពី​ពាន​រង្វាន់ Ballon d’Or ដោយ​ទី ១) គឺ​ដាក់​លក់​ដេញ​ថ្លៃ​ពាន​ដែល​ខ្លួន​ទទួល​បាន​ទៅ​ក្នុង​គោលបំណង​ណា​មួយ និង​ទី ២) អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម ឬ​ប្រាក់ Bonus ពី​សំណាក់​ក្លឹប​អាណាព្យាបាល ផ្អែក​ទៅ​តាម​កិច្ច​ព្រមព្រៀង​ដែល​បាន​ចរចា​មុន​ការ​ផ្ទេរ​សម្រេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​ន័យ​ថា កីឡាករ​ម្នាក់ មុន​ផ្ទេរ​ទៅ​ក្លឹប​ណា​មួយ ក្នុង​កិច្ច​ព្រមព្រៀង ឬ​យើង​ហៅ​ថា Clause របស់​ពួក​គេ មិន​មែន​ផ្តោត​តែ​លើ​តម្លៃ​ពលកម្ម​មួយ​មុខ​ទេ ទៀត​សោត​ក៏​រួម​បញ្ចូល​ទាំង​ប្រាក់​ឧបត្ថម្ភ​ សម្រាប់​កីឡាករ​ណា ដែល​អាច​សម្រេច​សមិទ្ធផល​ដល់​កម្រិត​ណា​មួយ ដូច​បាន​កំណត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង​ដូច​ករណី​កីឡាករ​អាហ្សង់ទីន Lionel Messi ក្នុង​កិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប PSG ក៏​មាន​លក្ខខណ្ឌ Ballon d’Or Clause ផង​ដែរ ដូច​គ្នា​នឹង​កាល​នៅ​ក្លឹប​ចាស់ Barcelona។ យើង​ត្រលប់​ទៅ​កាល​ពី​ឆ្នាំ ២០១៩ តារា​ឆ្នើម​ខាង​លើ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា ដល់​ទៅ ១,២ លាន​ដុល្លារ ក្រោយ​ក្លាយ​ជា​ម្ចាស់​ពាន Ballon d’Or។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Clause បែប​នេះ មិនមែន​តែ​សម្រាប់ Messi ម្នាក់​ទេ តួ​យ៉ាង​ដូច​ម្ចាស់​ពាន​ជំនាន់​ឆ្នាំ ២០១៨ គឺ Luka Modric និង​ជំនាន់​ឆ្នាំ ២០១៧ គឺ Cristiano Ronaldo សុទ្ធ​សឹង​អាច​ទទួល​បាន ១,២ លាន​ដុល្លារ ដែល​ជា​ប្រាក់​ឧបត្ថម្ភ​បន្ថែម។ ប៉ុន្តែ​សម្រាប់ Neymar ដែល​នៅ​ក្លឹប PSG គឺ​អាច​បាន​ច្រើន​ជាង​គេ​បន្តិច ដោយ​ខាង​ក្លឹប​បារាំង សន្យា​នឹង​ព្រម​ផ្តល់​ឲ្យ​ ៣,៥ លាន​ដុល្លារ​ឯ​ណោះ ស្រប​ពេល Kylian Mbappe បាន​តែ ៥៦៥ ០០០ ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ពី​នេះ Ballon d’Or Clause មិនមែន​តែ​អាច​ដំណើរការ​ទៅ​បាន​ ជាមួយ​ការ​ចរចា​រវាង​ភាគី​ក្លឹប&កីឡាករ​នោះ​ទេ ទៀត​សោត​ក៏​អាច​កើត​ឡើង​ទៅ​បាន រវាង​ភាគី​ក្រុមហ៊ុន​ជា​ម្ចាស់​ឧបត្ថម្ភ ដូច​ជា​យីហោ Nike, Adidas និង Puma ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្លើយ​សរុប​មក​វិញ សម្រាប់ Lionel Messi នៅ​ឆ្នាំ ២០២១ ដែល​ជា​ពាន Ballon d’Or លើក​ទី ៧ គឺ​គេ​អាច​ទទួល​បាន​ចន្លោះ​ពី ៣,៤ ទៅ ៥,៧ លាន​ដុល្លារ ដោយ​នេះ​រាប់​ទាំង​ការ​ប៉ាន់ប្រមាណ នូវ​ទំហំ​ប្រាក់​ឧបត្ថម្ភ​​ចេញ​ពី​ក្រុមហ៊ុន Adidas មួយ​តង់​ផ្សេង​ទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT