ស៊ូ យ៉ាទី ដែលជាអ្នកចាំទីដៃទីមួយរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ពិតជាសំណាងល្អមែន ក្នុងការបង្ហាញខ្លួនឱ្យក្លិបក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ពោលគឺឈ្នះពានលីគ ៣រដូវកាលជាប់គ្នា ក្នុងនោះ បឹងកេត ២ដង និងណាហ្គាវើល ១ដង។
អ្នកចាំទីដៃស្អិតរូបនេះ ទើបតែបានផ្លាស់មកចូលរួមជាមួយណាហ្គាវើល ក្នុងជើងទីពីរនៃរដូវកាល ២០១៨នេះប៉ុណ្ណោះ និងជាចំណែកមួយជួយឱ្យណាហ្គា មិនទាន់ស្គាល់បរាជ័យមួយលើកទាល់តែសោះ ពោលគឺឈ្នះ ៩ ស្មើ ១ ។