គ្រាប់​បាល់​សរុប​ក្នុង​អាជីព​របស់ Ronaldo កើន​ដល់​តួ​លេខ​ទី ៨០១ ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បន្ថែម​ពីរ​គ្រាប់​កាល​ពី​យប់​មិញ​ទៀត សម្រាប់​តារា​ឆ្នើម Cristiano Ronaldo ​ក៏​បាន​ឈាន​ដល់​កំណត់ត្រា​ថ្មី នាម​កីឡាករ​ដំបូង​ក្នុង​លោក​រក​បាន​គ្រាប់​បាល់​ទី ៨០០ ក្នុង​អាជីព។ បញ្ជាក់​ថា Man Utd បាន​យក​ឈ្នះ ៣-២ ទៅ​លើ Arsenal ហើយ CR7 រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង​នៅ​ប្រកួត​កាល​ពី​យប់​មិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពិត​ទៅ វា​រំកិល​ចូល​គ្រាប់​បាល់​ទី ៨០១ ហើយ ដោយ​សរុប​ទាំង​ការ​លេង​ឲ្យ​ក្លឹប​និង​ជម្រើស​ជាតិ តាំង​តែ​ពី​បើក​ក្បាល​អាជីព​កាល​ឈរ​ជើង​នៅ​ក្លឹប Sporting ដើម​ឆ្នាំ ២០០០។ គ្រាប់​បាល់​ទាំង ៨០១ មាន​ដូច​ជា​នៅ Sporting ៥ គ្រាប់, Man Utd ១៣០ គ្រាប់, Real Madrid ៤៥០ គ្រាប់, Juventus ១០១ គ្រាប់ និង​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ១១៥ គ្រាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា នេះ​ជា​តួ​លេខ​ច្បាស់ការ ប៉ុន្តែ​បើ​ធៀប​នឹង​តួ​លេខ​ដែល​ពុំ​មាន​ប្រភព​ចុះ​ផ្សាយ​ផ្លូវការ និង​កត់ត្រា​ដោយ​សមាគម​បាល់ទាត់​សាធារណរដ្ឋឆេក គឺ​បាន​អះអាង​ថា Josef Bican ​ឯ​ណោះ​ទេ ដែល​នាំ​មុខ​គេ​បង្អស់ ដោយ​មាន ៨០៥ គ្រាប់។ យ៉ាង​ណា​សម្រាប់ Pele និង Romario ក៏​ដូច​គ្នា តួ​លេខ​គ្រាប់​បាល់​កាល​ជំនាន់​រាប់​សិប​ឆ្នាំ​មុន មាន​គេ​រាប់​ថា​ដល់​ជាង ១ ០០០ គ្រាប់ តែ​ថា​ភាគ​ច្រើន​ជា​គ្រាប់​បាល់​នៅ​ប្រកួត​មិត្តភាព ទើប​ច្រាន​ឲ្យ​គ្រាប់​បាល់​ច្បាស់ការ​ធ្លាក់​មក​តែ​ជាង ៧០០ គ្រាប់​វិញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ManchesterEveningNews

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT