លឺ​ដំណឹង​ថា Chelsea ចង់​ជ្រេ​ម្នាក់​នេះ​ចេញ​ទៅ​ឲ្យ Bayern ជា​ថ្នូរ​ប្តូរ​យក Lewandowski

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​តោ​ខៀវ Chelsea ​នៅ​តែ​គិត​ថា ការ​ពង្រឹង​តំបន់​ប្រយុទ្ធ​ជា​រឿង​ចាំ​បាច់​ដែល​ត្រូវ​តែ​ធ្វើ ហើយ​កំពុង​សម្លឹង​ចង់​បាន​កីឡាករ​ថ្មី​ចូល​ក្រុម ដោយ​មើល​ឃើញ​ខ្សែ​ប្រយុទ្ធ Robert Lewandowski នៃ​ក្លឹប Bayern Munich នៅ​ពេល​ចុង​ក្រោយ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា កីឡាករ​វ័យ ៣៣ ឆ្នាំ គេ​សេសសល់​កុងត្រា​ជាមួយ​ក្លឹប​ម្ចាស់ដី Allianz Arena ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​តាម​ហាងឆេង​ថ្លៃ​ខ្លួន គឺ​អាច​ថ្លៃ​ល្បាក់ ៦០ លាន​អឺរ៉ូ។ រដូវ​កាល​ថ្មី​គេ​នៅ​តែ​ជា​គ្រាប់​ពេជ្រ ​រះ​ចិញ្ចាច​នៅ Bayern ដោយ ២០ ប្រកួត រក​បាន ២៥ គ្រាប់​និង Assist ២ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​អ្នក​កាសែត​លោក Ian McGarry បាន​និយាយ​ថា ភាគី​ក្លឹប​តោ​ខៀវ Chelsea កំពុង​ចរចា​ចង់​ដោះដូរ​ស្មើ​រវាង Timo Werner នៃ​ក្រុម​របស់​ខ្លួន ទៅ​ឲ្យ Bayern Munich ដើម្បី​ប្តូរ​យក Robert Lewandowski មក​កាន់​ទឹកដី Stamford Bridge។ នេះ​មិន​ទាន់​ច្បាស់​ថា ខាង​ភាគី Bayern ព្រម​ឬ​អត់​ទេ ដោយ Werner គេ​ធ្លាប់​មាន​បទពិសោធន៍​លេង​នៅ​អាល្លឺម៉ង់​ស្រាប់ ដូច្នេះ​មិន​ពិបាក​នឹង​សម្រប​ខ្លួន​ឡើយ តែ​សំខាន់ Lewis ​ជា​ម៉ាស៊ីន​បញ្ចប់​ទី ខ្វះ​មិន​បាន​ឡើយ​របស់​ក្រុម​យក្ស​ប្រចាំ​ Bundesliga។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា Werner ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel ដែល​ជា​គ្រូ​រួម​សញ្ជាតិ ក៏​នៅ​តែ​ឃើញ​ថា គេ​ធ្វើ​មិន​សូវ​បាន​ល្អ ជាក់ស្តែង​រដូវ​កាល​នេះ ១២ ប្រកួត រក​បាន​តែ ៣ គ្រាប់​និង Assist ១ លើក​ប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT