FIFA បានប្រកាសពានរង្វាន់របស់ខ្លួន ប្រចាំឆ្នាំ២០១៨ហើយ ដោយកីឡាករប្លែកមុខជាច្រើនបានទទួលពានរង្វាន់នៅឆ្នាំនេះ ខុសប្លែកពីឆ្នាំមុនដែលឃើញមានកីឡាករចាស់ៗដដែល។ ខាងក្រោមនេះជាការសរុបពានរង្វាន់របស់ FIFA ៖
១ កីឡាករល្អជាងគេប្រចាំឆ្នាំបានទៅលើ Luka Modric
២ អ្នកចាំទីល្អជាងគេបានទៅលើ Courtois
៣ គ្រាប់បាល់ល្អជាងគេបានទៅលើ Salah
៤ គ្រូបង្វឹកល្អជាងគេបានទៅលើ Deschamps គ្រូបង្វឹកជម្រើសជាតិបារាំង
៥ ពានរង្វាន់ FIFA Fair Play Award បានទៅលើកីឡាករ Lennart Thy ដែលបានបរិច្ចាគឈាមជួយសង្គ្រោះជីវិតអ្នកជំងឺមហារីក
៦ កីឡាករល្អបំផុតទាំង១១នាក់បានទៅលើ David De Gea , Dani Alves , Raphael Varane , Sergio Ramos , Marcelo , Luka Modric , N’Golo Kante , Eden Hazard , Lionel Messi , Kylian Mbappe Cristiano Ronaldo ។ប្រភព៖ DailyMail