El Clasico ​យប់​នេះ ​Real Madrid ​អាច​សងសឹក​ Barcelona ​បាន​ឬ​អត់?

ជំនួបEl Clasico ​រវាង​ក្រុម​ Barcelona ​និង Real Madrid ​បាន​ឈាន​មក​ដល់​នៅ​រាត្រី​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​​នេះ​ហើយ ។

​វា​ជា​ការ​ប្រកួត​មួយ​ដែល​មិនមែន​ដណ្ដើម​យក​ពាន​មែន ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​តែ​ចង់​ទស្សនា​ដដែល ​ព្រោះ​ថា​ក្រុម​ទាំង​ពីរ​នេះ​តែងតែ​លេង​ដោយ​ទំនុក​ចិត្ត​ខ្ពស់ និង​ចង់​ឈ្នះ ​ខ្លាំង​មែនទែន។ Barcelona ​លើក​ពាន La Liga ​រូច​ហើយ ខណៈដែល​កីឡាករ​ក៏​បាន​ជប់​លៀង​យ៉ាង​សប្បាយ​រីករាយ។ ​ផ្ទុយ​ទៅ​វិញ ​Real Madrid ​នៅ​មាន​ភារកិច្ច​ធំ​មួយ​ទៀត​ដែល​ត្រូវ​បំពេញ​នោះ​គឺ UEFA Champions League ​។ យ៉ាងណាមិញ ប្រកួត​មួយ​នេះ​អាច​ជា​កង្វល់​មួយ​សម្រាប់​ក្រុម​របស់​លោក Zidane ​ដែល​ត្រូវ​រក្សា​កីឡាករ​ល្អ​ៗ ​កុំ​ឱ្យ​មាន​របួស។

ដូច្នេះ​ហើយ ​ក្រុម​អ្នក​មាន​បុណ្យ​អាច​ជា​មាន​ប្រៀប​បន្តិច​ចំពោះ​ការ​ប្រកួត​យប់​នេះ។ យ៉ាងណាមិញ ​ក្រុម​ទាំង​មូល​អាច​នឹង​ប្រឹងប្រែង​ខ្លាំង ​ព្រោះ​ថា​នេះ​ជា​ប្រកួត El Clasico ​ចុង​ក្រោយ​របស់ Iniesta ។ ខណៈ​ដែល​កីឡាករ​​សំខាន់​វិញ​ក៏​មិន​មាន​របួស​អ្វី​ដែរ អាច​ចូល​លេង​បាន​ទាំង​អស់។

ចាំ​មើល​ទាំង​អស់​គ្នា​នៅ​យប់​នេះ ​ថា​តើ​ក្រុម​ណា​ជា​អ្នក​ឈ្នះ? ​សូម​រំលឹក​នៅ​ដើម​រដូវ​កាល​កន្លង​ទៅ ក្រុម Barcelona ​បាន​យក​ឈ្នះ​ក្រុម Real Madrid ​៣-០ ​រួច​ទៅ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT