រជ្ជកាល​១០​ឆ្នាំ​របស់ Messi ​និង Ronaldo ​ត្រូវ​បញ្ចប់​ដោយសារ Modric ​ហើយ

ក្រោយ​ពី​ឈ្នះ​ពាន​រង្វាន់ FIFA Best Player of The Year ​កាល​ពី​​យប់មិញ​នេះ ​កីឡាករ Luka Modric ​ក៏​បាន​បញ្ចប់​ការ​ប្រកួត​ប្រជែង​គ្នា​តែ​២​នាក់​របស់ Cristiano Ronaldo ​និង Lionel Messi ​ផង​ដែរ។

រយៈពេល​ ១០​ឆ្នាំ​ដែល​ Ronaldo ​និង​ Messi​ បាន​ផ្លាស់​ប្ដូរ​គ្នា​ដណ្ដើម​ពាន​កីឡាករ​បាល់ទាត់​ល្អ​ជាងគេ​លើ​លោក​តាំង​ពី​ឆ្នាំ​ ២០០៨​មក។  ហើយ​ពេល​នេះ​ជា​លើក​ទី​១ ​ដែល​កីឡាករ​ថ្មី​ផ្សេង​ម្នាក់​ទៀត​អាច​ដណ្តើម​តំណែង​ល្អ​ផុត​គេ​ពី​កីឡាករ​ទាំង​ពីរ​នេះ​បាន ​ហើយ​គេ​គឺ​ជា​ Luka Modric ចេញ​ពី​ក្លឹប​បាល់ទាត់ ​Real Madrid។

Modric ​ឈ្នះ​ពាន​នេះ ​គឺ​ដោយសារ​តែ​រូបគេ​ជួយ Real ឈ្នះ Champions League មុន​ពេល​នាំ​នាវា​ក្រូអាត​​​ឡើង​ផ្ដាច់ព្រ័ត្រ​ World Cup៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT