អ្នកប្រដាល់ វី សុភ័ស ឈ្នះជើងឯក គូដណ្តើមប្រាក់លានរដូវកាលទី១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកប្រដាល់ វី សុភ័ស បានឈ្នះជើងឯក គូដណ្តើមប្រាក់លាន ក្រោយយកឈ្នះអ្នកប្រដាល់ ទូច ដេវីត នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងព្រឹត្តិការណ៍កីឡាប្រដាល់សកល Ultimate Boxing Championship 2021 សប្តាហ៍ទី៦ ដែលជាសប្តាហ៍បញ្ចប់ប្រចាំឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកប្រដាល់ វី សុភ័ស ជាកីឡាករមកពីក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស និងអ្នកប្រដាល់ ទូច ដេវីត មកពីក្លិបអារុណរះកីឡា ដែលអ្នកទាំងពីរគឺជាសមាជិកក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាដូចគ្នា។ នៅក្នុងការប្រកួតដ៏ជក់ចិត្ត នៅវគ្គផ្តាច់ព្រ័ត្រនេះ វី សុភ័ស ប្រជែងបានម្ចាស់ជើងឯកគូដណ្តើមប្រាក់លាន ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ដោយទទួលបានប្រាក់រង្វាន់ចំនួន ៣លានរៀល ខណៈជើងឯករង ទូច ដេវីត ទទួលបានប្រាក់រង្វាន់ ១លានរៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ជ័យលាភី វី សុភ័ស និយាយក្រោយបញ្ចប់ការប្រកួតថា ការប្រកួតនេះ ពិតជាស្វិតស្វាញណាស់ ជាពិសេសចាប់ពីទឹកទី២ទៅ ទូច ដេវីត បានព្យាយាមវាយបកយ៉ាងខ្លាំងក្លា ប៉ុន្តែ សុភ័ស ព្យាយាមគេច ហើយប្រើបច្ចេកទេសវាយឆ្មក់ចំៗគោលដៅ ដោយធ្វើឲ្យរូបគេទទួលបានពិន្ទុ និងឈ្នះជើងឯកនៅវគ្គផ្តាច់ព្រ័ត្រនេះតែម្តង។ «ប្រាក់រង្វាន់៣លានរៀលនេះ ខ្ញុំសន្សំទុកសម្រាប់ខ្លួនឯងខ្លះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងយកទៅជួយម៉ែខ្ញុំខ្លះ សម្រាប់ដោះស្រាយជីវភាព។ ខ្ញុំគិតថា ការប្រកួតនេះពិតជាសំខាន់សម្រាប់ខ្ញុំ ដែលមិនត្រឹមតែដណ្តើមបានប្រាក់រង្វាន់លើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណេញបានទាំងបច្ចេកទេសកាន់តែច្រើន ព្រោះការហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកាន់តែល្អ គឺដោយសារមានការប្រកួតកាន់តែច្រើន ព្រមទាំងបន្ថែមបាននូវគុណភាពបច្ចេកទេសកាន់តែខ្ពស់ រួមទាំងបទពិសោធន៍លើសង្វៀនផងដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីបច្ចេកទេសក៏ទទួលបាននូវបទពិសោធន៍ថ្មីៗពីការរៀបចំ ការផ្គូផ្គងកីឡាករ កីឡាការិនី ដោយសារប្រភេទកីឡាប្រដាល់សកល មិនទាន់សម្បូរបែបនូវធនធានច្រើនហូរហៀរនៅឡើយ ដូច្នេះចាប់ពីឆ្នាំ២០២២តទៅ លោក ប៊ុយ សុភ័ណ្ឌ បានដាក់ក្តីសង្ឃឹមខ្ពស់ក្នុងការធ្វើឲ្យព្រឹត្តិការណ៍បន្ថែមនេះ កាន់តែរីចកម្រើន និងទទួលបានការគាំទ្រពីមហាជន ក្រៅអំពីការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ដែលប្រើប្រាស់កញ្ចប់ថវិកាជាតិ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា៕ ប្រភពរូបភាព៖ #YuenPunlue

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT