ខ្សែប្រយុទ្ Neymar បានរងរបួសកជើងយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រកួតដែលក្រុម PSG យកឈ្នះលើក្រុម Saint-Etienne ក្នុងលទ្ធផល ៣-១។
សម្រាប់ការប្រកួតនេះដែរ ខ្សែប្រយុទ្ធ Neymar លេងបានល្អណាស់ ដោយមានឱកាសច្រើនក្នុងការរកគ្រាប់បាល់ តែសំណាងមិនទាន់មានសម្រាប់រូបគេ។ តែគួរឱ្យសោកស្ដាយនៅជិតចប់ការប្រកួតទៅហើយនោះ Neymar ស្រាប់តែរបួស ដោយមានបញ្ហាកជើងយ៉ាងធ្ងន់ធ្ងរក្រោយពីកីឡាករ Yvann Macon ស្លាយជើងរបស់គេ។
របួសនោះដែរ បានធ្វើឱ្យរូបគេត្រូវប្ដូរចេញភ្លាមៗ ហើយគេមិនទាន់ច្បាស់ទេថានឹងត្រូវសម្រាកប៉ុន្មានសប្ដាហ៍ ព្រោះវាជារបួសធ្ងន់ដែរ។ យ៉ាងណា សាមីខ្លួន Neymar បាននិយាយហើយថារូបគេនឹងត្រលប់មកវិញជាមួយភាពខ្លាំងលើសដើម ក្រោយជាសះស្បើយពីរបួស៕ប្រភព Dailymail