Ronaldo អត់ជាប់ជម្រើសដំបូង ប្រកួតទល់ Chelsea យប់មិញ

ខ្សែប្រយុទ្ធ Cristiano Ronaldo មិនបានជាប់ជម្រើស១១នាក់ដំបូងនោះទេ ក្នុងការប្រកួតដែលក្រុម Manchester United លេងស្មើក្រុម Chelsea ក្នុងលទ្ធផល ១-១។

 

នេះជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រផងដែរ ដែលលោក Michael Carrick មិនដាក់ខ្សែប្រយុទ្ធ Ronaldo ឱ្យលេងជម្រើស១១នាក់ដំបូង។ ដោយផ្លាស់ប្ដូរចូលនៅតង់ទី២វិញឯណោះ ហើយលទ្ធផលនៃការប្រកួតមួយនេះបានត្រឹមស្មើគ្នាក្នុងលទ្ធផល ១-១។ ដោយ Man Utd រកគ្រាប់បាល់បានមុនពីសំណាក់ Sancho នៅនាទី៥០ ហើយ Jorginho រកគ្រាប់បាល់តាមស្មើវិញបានដោយប៉េណាល់ទីនៅនាទី៦៩។

ដោយការមិនដាក់ Ronaldo ឱ្យលេងជម្រើស១១នាក់ដំបូងក្នុងការប្រកួតសំខាន់បែបនេះ ក៏បានធ្វើឱ្យសាមីខ្លួនមិនសូវជាពេញចិត្តនោះដែរ។ ចប់ការប្រកួតភ្លាម Ronaldo ដើរចូលបន្ទប់ផ្លាស់សំលៀកបំពាក់ភ្លាម ដោយមិនបានបង្ហាញការគោរព ចាប់ដៃជាមួយកីឡាករដទៃទៀតនោះទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT