ខ្សែប្រយុទ្ធជម្រើសជាតិឡាវ កីឡាករ Soukaphone Vongchiengkham ដែលកំពុងប្រកបអាជីពក្នុងលីគទីពីរបស់ប្រទេសថៃនោះ នឹងត្រូវត្រៀមខ្លួនជួយក្លិប Sisaket នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Thai FA Cup ទល់នឹងក្រុមយក្ស Buriram United ។
វាជារដូវកាលដំបូងរបស់ Messi ឡាវ រូបនេះ ដែលទើបតែចូលរួមជាមួយក្លិបក្នុងពាក់កណ្តាលរដូវកាល ២០១៨នេះ ប៉ុណ្ណោះ ហើយ Sisaket នឹងជាក្លិបលីគទី ២ តែមួយគត់ បានឡើងមកដល់វគ្គនេះ ។
គួររំលឹកថា Soukahphone Vongchiengkham គឺជាអតីតកីឡាករក្លិប Lanexang United ដែលល្បីឈ្មោះក្នុងតំបន់អាស៊ីអាគ្នេយ៍កន្លងមក និងនៅក្រុមជម្រើសជាតិផងដែរ រហូតដល់ធ្វើឱ្យអ្នកគាំទ្រក្នុងតំបន់ប្រសិទ្ធិនាមរូបគេថាជា Messi ឡាវ ៕